សម្តេច​តេ​ជោ ប្រាប់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច យកចិត្តទុកដាក់​ជួយ​ប្រជាពលរដ្ឋ នៅពេល​កង្វះខាត​ទឹក​

ភ្នំពេញ:
​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ជួយ​គ្នា​ក្នុង​គ្រាក្រ ជាពិសេស​ក្នុងពេលដែល​ប្រជាពលរដ្ឋ​យើង អត់​ទឹក​ទទួលទាន គឺជា​ការបង្ហាញ​ឲ្យ​ឃើញច្បាស់​នូវ​ក្តី​ស្រឡាញ់ ចំពោះ​គ្នា​ទៅវិញទៅមក ក្នុងនាម​ជាតិ​សាសន៍​តែមួយ​។ នៅពេលនេះ​កង្វះខាត​ទឹក នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ ទាំង​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ និង​តាម​សាលារៀន​មួយចំនួន​។​

​សម្តេច​បាន​បញ្ជាក់ថា ក្នុង​ប៉ុន្មាន​ថ្ងៃនេះ គឺមាន​ភ្លៀង​ធ្លាក់​បង្អុរ​ចុះមក​តិច​ច្រើន ទៅតាម​តំបន់​នីមួយៗ​។ ភ្លៀង​ដែល​ធ្លា​ក់មក គឺមាន​ខ្យល់​កន្ត្រាក់​លាយឡំ ដែល​បង្ក​ការខូចខាត​ដល់ផ្ទះ​សម្បែង ប្រជាពលរដ្ឋ​មួយចំនួន​ផងដែរ​។​

​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច យកចិត្តទុកដាក់​ជួយ​ប្រជាពលរដ្ឋ ជាពិសេស​ចំពោះ​ស្ត្រី​មេម៉ាយ កុមារកំព្រា ជន​ចាស់ជរា និង​ជនពិការ ដែល​ត្រូវការ​ទឹក​ទទួលទាន​ចាំបាច់​បំផុត​។ ហើយ​សូម​ពិនិត្យ​តាម​សាលារៀន​ដែល​ត្រូវការ​ទឹក​សម្រាប់​កូនសិស្ស​ទទួលទាន​។ សូម​អាជ្ញាធរ​ជួយ​បងប្អូន​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះបន្ទាន់​មួយចំនួន​ដែល​រង​ការខូចខាត​ផ្ទះសម្បែង​ដោយសារ​ខ្យល់ព្យុះ និង​ខ្យល់​កន្ត្រាក់​កាលពីពេល​ថ្មីៗ​នេះ​។​

​សម្តេច​បាន​បន្តថា ខ្ញុំ​សូម​អរគុណ​សប្បុរសជន​ទាំងអស់ ដែល​បាននិងកំពុង​យកចិត្តទុកដាក់ ជួយ​បងប្អូន​រងគ្រោះ ឲ្យ​ទទួលបាន​នូវ​ទឹក​ទទួលទាន និង​មាន​ជម្រក​ស្នាក់នៅ​ឡើងវិញ​ទាន់ពេលវេលា​៕