ហួសចិត្ត! នារីម៉ូដែលបរទេស ដើរលើកម្រាលព្រំក្រហម បង្ហាញម៉ូតកាច់រាងដាក់រថយន្ត ផ្អើលមនុស្សម្នាមកមើល ឡើងស្ទះចរាចរណ៍

ចិន៖ ថ្មីៗនេះក្លឹបកម្សាន្តនៅចិនមួយកន្លែង កំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងល្បីពេញអីុនធឺណែតផងដែរ។

បើតាមប្រភព បានឲ្យដឹងថា ជាងមួយសប្តាហ៍ទៅហើយ ដែលក្លឹបកម្សាន្តដ៏ប្រណិតនៅចិនមួយកន្លែង មានភ្ញៀវចេញចូល សុទ្ធតែស៊េរីអ្នកមានទ្រព្យ ជិះសុទ្ធតែរថយន្តម៉ាកទំនើបៗ ដែលត្រូវចតចោលនៅលើចិញ្ចើមផ្លូវមុខក្លឹប ហើយថែមទាំងមានក្រាលសុទ្ធតែកម្រាលព្រុំក្រហមតាមច្រកចូលផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺថាម្ចាស់ក្លឹបខាងលើបានជួលនារីម៉ូដែលបរទេសពីររូប តែងខ្លួនក្នុងឯកសណ្ឋានជាប៉ូលិសស្រី យ៉ាងស្រស់សោភាឲ្យដើរលើកម្រាលព្រំក្រហម ហើយដើរម៉ូតថតកាច់រាងដាក់ថយន្តរបស់ភ្ញៀវ ដែលបានអញ្ជើញមកលេងក្លឹបកម្សាន្តខាងលើ ដែលមើលទៅហាក់បីដូចជា ថតស្ពតផ្សាយពាណិជ្ជកម្មផលិតផលរថយន្តយ៉ាងដូច្នោះដែរ ដែលជាហេតុបង្កធ្វើឲ្យមនុស្សម្នាជាច្រើន ទាំងក្មេង ទាំងចាស់ចោមរោមឈរទស្សនាការសម្តែងរបស់កញ្ញាៗ ដ៏ស្អាតស៊ិចស៊ីរហូតដល់ថ្នាក់ស្ទះចរាចរណ៍កកកុញពេញដងផ្លូវផងដែរ ៕

តោះ! ចង់ដឹងយ៉ាងនោះសូមទស្សាបណ្តុំរូបថតខាងក្រោមនេះ៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីយ ខាងលើនេះដែរ ម្ចាស់ហាងលក់នំមួយកន្លែង តាមដងផ្លូវសោះ សុខចិត្តចំណាយលុយ  ជួយផ្សព្វផ្សាយលក់នំ តាមដងផ្លូវ ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ នៅទីនោះផងដែរ។

តួយ៉ាងបើតាមប្រភពបានឲ្យដឹងដែរថា ហាងលក់នំមួយកន្លែងនោះ ស្ថិតនៅទីក្រុង Weifang ខេត្ត Shandong ប្រទេសចិន។ ពេលដែលឃើញទិដ្ឋភាពដូចនោះហើយ ក៏មានអ្នកប្រមាញ់រូបភាពមួយចំនួន បានថតនិងបង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមតែម្តង។

យ៉ាងណាមិញ ក៏មានអ្នកធ្វើការរិះគន់យ៉ាងខ្លាំងៗ តាមបណ្តាញទំនាក់ទំនងសង្គមផងដែរថា “នារីម្នាក់នេះ ពិតជាអាក្រក់មែន ពេលឃើញនាងហើយ ខ្ញុំស្ទើរតែលេបអាហារមិនចង់រួច” ។​ តែក៏មានខ្លះថា មកពីបច្ចេកទេសថតរូបភាព របស់អ្នកថត ទើបធ្វើឲ្យមើលទៅមិនសូវគួរឲ្យទាក់ទាញដូចនេះ៕

ដោយឡែកមួយវិញទៀត ភោជនីយដ្ឋានមួយកន្លែង បានល្បីល្បាញនៅលើបណ្តាញសង្គម ដោយសារតែនៅទីនោះ មិនមែនមានតែម្ហូបដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែមានទាំងចំណីអារម្មណ៍ប្លែកៗថែមទៀតផង។

ភោជនីដ្ឋានសាច់អាំងបាប៊ីឃ្យូ Macho Niku Ebisu នៅទីក្រុងតូក្យូ ដែលមានសាច់ដុំធំៗ មកបំរើសេវាកម្ម និងចម្អិនសាច់ជូនភ្ញៀវថែមទៀតផង។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្វីដែលភោជនីដ្ឋាន Macho Niku Ebisu ទាក់ទាញភ្នែកភ្ញៀវ ពេលចូលទៅទទួលទានអាហារ ជាលើកដំបូងនោះ គឺបុរសសាច់ដុំជាច្រើនអ្នក បានធ្វើការបំរើភ្ញៀវយ៉ាងរាក់ទាក់ ហើយពួកគេបានសម្តែងជូន ដំណើរការនៃការចម្អិនសាច់ជូនភ្ញៀវ ជាលក្ខណៈបែបសិល្បៈ ថែមទៀតផង។

មិនតែប៉ុណ្ណោះ ភ្ញៀវដែលទៅទទួលទានសាច់អាំង នៅភោជនីយដ្ឋានខាងលើ ថែមទាំងអាច កុម្ម៉ង់ឲ្យបុរសៗអ្នកបំរើសេវាទាំងនោះ ធ្វើកាយវិការសាច់ដុំទៅតាមការចង់បាន និងអាចប៉ះស្ទាបសាច់ របស់ពួកគេបានផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត