Leicester នឹង​រក​ចំណូល​បាន ១៥០​លាន​ផោន ពី​ការ​ឈ្នះ Premier League

ក្លឹប​ជើងឯក​អង់គ្លេសLeicester City អាច​នឹង​រក​ចំណូល​បាន ជាង១៥០លាន​ពី​ការ​ឈ្នះ​ពាន Premier League របស់​ខ្លួន​នា​រដូវ​កាល​នេះ បើ​យោង​តាម​ការ​វិភាគ ក្រុមហ៊ុន​គ្រប់គ្រង​ទីផ្សារ និង​ទិន្នន័យ​កីឡា ដ៏​ធំ​មួយ​ឈ្មោះ Repucom។

 

 

Leicester នឹង​រក​ចំណូល​បាន ១៥០​លាន​ផោន ពី​ការ​ឈ្នះ Premier League

 

 

ការ​កើន​ចំណូល​ដ៏​លើស​លុប​នេះ​បាន​មក​ពី​ប្រាក់​រង្វាន់​ជើងឯក ចំណូល​ពី​ការ​លេង​នៅ Champions League, ការ​ទិញ​សិទ្ធ​ផ្សាយ​ផ្ទាល់, ការ​កើន​ឡើង​ចំណូល​ពី​ការ​លក់​សំបុត្រ​ទស្សនា, បដិសណ្ឋារកិច្ច​, ក្រុមហ៊ុន​ឧបត្ថម្ភ និង​កើន​ឡើង​នៃ​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក -ល-។

 

 

រី​ឯ​ទំព័រ Facebook ផ្លូវការ​របស់​ក្លឹប​កើន​ចំនួន Like រហូត ៥៤០ភាគរយ គឺជា​អត្រា​កើន​ឡើង​លឿន​បំផុត មិន​ធ្លាប់​មាន​សម្រាប់​ទំព័រ​របស់​ក្លឹប​បាល់ទាត់ ក្នុង​នោះ​មាន ៥០០០០០ គណនី​ហ្វេសប៊ុក​មក​ពី​ប្រទេស​​អាល់ហ្សេរី​ ដោយ​សារ​កីឡាករ Riyad Mahrezកំពុង​លេង​ឲ្យ​ក្លឹប​មួយ​នេះ ហើយ​ចំនួន LIKE ដ៏​ច្រើន​ផ្សេង​ទៀត​មក​ពី អ៊ីតាលី (គ្រូ​បង្វឹក Leicester ជនជាតិ​អ៊ីតាលី) និង​មួយ​ផ្នែក​ធំ​មក​ពី​ថៃ ដែល​ជា​ប្រទេស កំណើត​របស់​ម្ចាស់​ក្លឹប​៕

 

 

Leicester នឹង​រក​ចំណូល​បាន ១៥០​លាន​ផោន ពី​ការ​ឈ្នះ Premier League

 

Leicester នឹង​រក​ចំណូល​បាន ១៥០​លាន​ផោន ពី​ការ​ឈ្នះ Premier League

 

Leicester នឹង​រក​ចំណូល​បាន ១៥០​លាន​ផោន ពី​ការ​ឈ្នះ Premier League

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN