ការ​ប្រកួត​រវាង Man Utd និង Leicester កន្លង​ទៅ​នេះ ធ្វើ​ឲ្យ Singha Stadium កកស្ទះ​

កីឡដ្ឋាន Singha (Singha Stadium) បាន​វិល​ត្រលប់​មក​វិញ​សាជាថ្មី​សម្រាប់​ទស្សនិកជន​នៅ​ទីក្រុង​ភ្នំពេញ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១-ឧសភា ជាមួយ​នឹង​ការ​ប្រកួត​រវាង​ក្រុម​ Manchester United និង Leicester City ខណៈ​ដែល​មនុស្ស​ជា​ច្រើន​បាន​មក​ចូលរួម ទោះ​ជា​មាន​ភ្លៀង​ធ្លាក់​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​បន្តិច​ក៏​ដោយ។

ការ​ប្រកួត​រវាង Man Utd និង Leicester កន្លង​ទៅ​នេះ ធ្វើ​ឲ្យ Singha Stadium កកស្ទះ​

Singha Stadium ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​កីឡា​បាល់​ទាត់ ដូច​កំពុង​ទស្សនា​ការ​ប្រកួត English Premier League ពិតៗ នៅ​លើ​អេក្រង់​ដ៏​ធំ​។

សេង មករា អាយុ ២៥ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា “ខ្ញុំ​ពិត​ជា​រីក​រាយ​ខ្លាំង​ណាស់​ ពេល​បាន​ទស្សនា​ការ​ប្រកួត English Premier League នៅ Singha Stadium ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​បាន​អង្គុយ​ទស្សនា​ការ​ប្រកួត​ផ្ទាល់​ជាមួយ​មិត្តភ័ក្ដិ​ជាច្រើន​អ៊ីចឹង”។

អ្នក​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​ឆ្នោត​ផ្សង​សំណាង ហើយ​រង្វាន់​ជា​ច្រើន​ទៀត​ពី​ឆ្នោត​កោស​​ស្រាបៀរ Singha ដូចជា​ អាវយឺត​ Man Utd កន្សែង មួក ព្រម​ទាំង​បណ្តោង​សោ ​ឆត្រ​ និង​អាវ​យឺត Singha។

ឯ​ភាព​រីករាយ​មួយ​ទៀត​សម្រាប់​ទស្សនិកជន​នោះ​ គឺ​វត្តមាន​របស់​តារា​ចម្រៀង​ពេញ​និយម​ លោក ខេមរៈ សិរីមន្ត និង​អ្នក​នាង ពេជ្រ សោភា។

Singha Stadium ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ទស្សនា EPL!