Huawei Mate 9 អាចនឹងបំពាក់កាមេរ៉ាភ្លោះដូច P9 ដែរ

Huawei Mate 9 អាចនឹងបំពាក់កាមេរ៉ាភ្លោះដូច P9 ដែរ

បើយោងតាមសេចក្ដីរាយការណ៍ពីគេហទំព័រចិន gizmochina ថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទ Huawei នឹងផលិតចេញស្មាតហ្វូនទំនើបមានឈ្មោះ Mate 9 បន្ទាប់ពីបានប្រកាស Mate 8 ប៉ុន្មានខែកន្លងមល។ តាមពាក្យចចាមអារ៉ាមថា Huawei Mate 9 នឹងបំពាក់បច្ចេកវិទ្យាទំនើបប្លែកខុសពីស្មាតហ្វូនជំនាន់មុនៗ ដោយត្រូវក្រុមហ៊ុនបានសម្រិតសម្រាញ់កាន់តែល្អជាងមុន ក្នុងនោះអាចនឹងមានកាមេរ៉ាក្រោយចំនួនពីរ ដែលមានកាមេរ៉ាទំហំ 20MP។

Image: Huawei Mate 9 អាចនឹងបំពាក់កាមេរ៉ាភ្លោះដូច P9 ដែរ
ស្មាតហ្វូន Huawei Mate 9 នឹងបំពាក់ដោយឈីបជំនាន់ថ្មី Kirin 960 ជាមួយ octa-core CPU។ លើសពីនេះ វានឹងបង្ហាញខ្លួនជាមួយកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ទំហំ 20MP ធំជាងកាមេរ៉ាភ្លោះដែលបានបំពាក់នៅលើស្មាតហ្វូន P9 និង P9 Plus ជាមួយទំហំត្រឹម 12MP។ ទោះជាយ៉ាងណា ពេលនេះមិនទាន់មានព័ត៌មានអះអាងថា Mate 9 នឹងប្រើបច្ចេកវិទ្យាកាមេរ៉ាភ្លោះអ្វី ឬប្រើបច្ចេកវិទ្យាកាមេរ៉ា Leica ដូចនៅលើស្មាតហ្វូន P9 ឡើយ។ ទោះបីជាយ៉ាងណាគេបានរំពឹថងទុកថា Mate 9 នឹងត្រូវវែកមុខក្រុងឆ្នាំ 2016 នេះ។

Image: Huawei Mate 9 អាចនឹងបំពាក់កាមេរ៉ាភ្លោះដូច P9 ដែរ

---------------------------------------

ដោយ: ខន​ សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
Huawei Mate 9 អាចនឹងបំពាក់កាមេរ៉ាភ្លោះដូច P9 ដែរ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ

Facebook

Sovann2.com
Huawei Mate 9 អាចនឹងបំពាក់កាមេរ៉ាភ្លោះដូច P9 ដែរ

ចុះថ្ងៃទី 03 ខែឧសភា ឆ្នាំ 2016 ម៉ោង 10:15 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ