ថ្ងៃ​នេះ ថ្ងៃ​ស្អែក អាច​ឡើងកម្ដៅ​ដល់ ៤០​អង្សា

ក្រសួង​ធន​ធាន​ទឹក​នឹង​ឧតុនិយម បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា នៅ​ថ្ងៃ​ទី០៣ និង​ថ្ងៃ​ទី០៤ ខែ​ឧសភា​នេះ សីតុណ្ហភាព​អតិបរមា​នៅ​កម្ពុជា អាច​នឹង​មាន​ការ​កើន​ឡើង​បន្តិច មក​នៅ​ក្នុង​រង្វង់៖

 

– តំបន់​វាល​ទំនាប មាន​សីតុណ្ហភាព​ចាប់​ពី ៣៧ ដល់ ៤០​អង្សា
– តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​ចាប់​ពី ៣៦ ដល់ ៤០​អង្សា
– តំបន់​មាត់​សមុទ្រ មាន​សីតុណ្ហភាព​ចាប់​ពី ៣៥ ដល់ ៣៧អង្សា

 

ថ្ងៃ​នេះ ថ្ងៃ​ស្អែក អាច​ឡើងកម្ដៅ​ដល់ ៤០​អង្សា

 

ចាប់​ពី​ថ្ងៃ​ទី០៥ ដល់​ថ្ងៃ​ទី១១ ខែ​ឧសភា សីតុណ្ហភាព​អតិបរមា អាច​នឹង​មាន​ការ​ថយ​ចុះ​វិញ​បន្តិច មក​នៅ​ក្នុង​រង្វង់៖

 

– តំបន់​វាល​ទំនាប មាន​សីតុណ្ហភាព​ចាប់​ពី ៣៦ ដល់ ៣៨​អង្សា
– តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​ចាប់​ពី ៣៥ ដល់ ៣៩អង្សា
– តំបន់​មាត់​សមុទ្រ មាន​សីតុណ្ហភាព​ចាប់​ពី ៣៤ ដល់ ៣៧អង្សា

 

ទោះ​អាកាសធាតុ​ក្ដៅ​ខ្លាំង​បែប​នេះ​ក្ដី ក៏​ភ្លៀង​កក់​ខែ​អាច​មាន​ធ្លាក់​បន្ត​បន្ទាប់​ចាប់​ពី​ថ្ងៃ​ទី០៤ ដល់​ថ្ងៃ​ទី១១ ខែ​ឧសភា។ ស្ថានភាព​នេះ អាច​បង្ក​ជា​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​បង​ប្អូន​ទាំង​អស់​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់៕

 

ថ្ងៃ​នេះ ថ្ងៃ​ស្អែក អាច​ឡើងកម្ដៅ​ដល់ ៤០​អង្សា

 


អត្ថបទ៖ គង់ វិសាល