ទារក​​កើត​មក​​​មាន​ជើង​ជាប់​គ្នា​ដូច​ទេព​មច្ឆា បង្ក​ការ​ភ្ញាក់​ផ្អើល​

ទារក​​ម្នាក់​​​​​កើត​មក​​ក្នុង​ករណី​កម្រ​​មួយ​​ដោយ​​​​​​មាន​​ជើង​ជាប់​​គ្នា ដែល​បង្ក​​ឲ្យ​មនុស្ស​ជា​ច្រើន​​​​​​ភ្ញាក់​ផ្អើល​ថា​ដូច​​ទេព​មច្ឆា។

 

ទារក​​កើត​មក​​​មាន​ជើង​ជាប់​គ្នា​ដូច​ទេព​មច្ឆា បង្ក​ការ​ភ្ញាក់​ផ្អើល​

 

តាម​​ប្រភព​ព័ត៌មាន​ Daily Mail បាន​ឲ្យ​​ដឹង​ថា រឿង​​​ហេតុ​​ខាង​លើ​​បាន​កើត​ឡើង​​​​​​​​នៅ​​ប្រទេស​ឥណ្ឌា​ ដោយ​ទារក​​​​​​​អភ័ព្វ​​​​​​នោះ​​​​មាន​ដង្ហើម​រស់​នៅ​​បាន​ត្រឹម​តែ​រយៈ​ពេល​១០​នាទី​​ប៉ុណ្ណោះ។

 

ម្ដាយ​របស់​​ទារក​​​​ដែល​មាន​វ័យ​២២​ឆ្នាំ​ មក​ពី​រដ្ឋ​ Uttar Pradesh ​​បាន​​សម្រាល​​​​កូន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​។ ​​គ្រូ​ពេទ្យ​វ័យ​៣៥​ឆ្នាំ​ លោក ​Vandana Arya ​ដែល​បាន​​ជួយ​​សម្រាល​យក​​​​ទារក​​ខាង​លើ​​​បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ករណី​នេះ​ពី​មុន​មក​ទេ។ ទារក​ខ្លះ​កើត​មក​​ រាង​កាយ​របស់​ពួក​គេ​​ខូច​ទ្រង់​ទ្រាយ​​បន្តិច​បន្តួច​ ប៉ុន្តែ​​​ខ្ញុំ​ជួប​​លើក​នេះ​ជា​ករណី​កម្រ​មួយ​ “។

 

លោក​គ្រូ​ពេទ្យ Arya បាន​បន្ថែម​ទៀត​ថា ដោយ​សារ​តែ​​​​លក្ខខណ្ឌ​​កម្រ​​​​​ ធ្វើ​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​ពុំ​អាច​​បញ្ជាក់​​​ពី​ភេទ​របស់​ទារក​ថា​ជា​ប្រុស​ឬ​ស្រី​បាន​។ តាម​លោក​ Lindsey Fitzharris បណ្ឌិត​វេជ្ជសាស្ត្រ​ពី​សកលវិទ្យាល័យ Oxford បាន​ឲ្យ​ដឹង​ថា ករណី​​ជំងឺ​​កម្រ​ខាង​លើ​​​នោះ​មាន​ឈ្មោះ​ថា Sirenomelia ដែល​​កើត​ចេញ​ពី​ដំណើរ​​សរសៃ​ឈាម​​ដំណើរ​ការ​​មិន​ប្រក្រតី។

 

ករណី​ខាង​លើ​ធ្លាប់​កើត​មាន​ឡើង​លើ​ ​ទារក​​​​មួយ​ចំនួន​ផង​ដែរ។ កាល​ពី​ឆ្នាំ​២០០៦ កន្លង​ទៅ​​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​​បាន​​វះ​កាត់​​លើ​​​​ក្មេង​ស្រី​​ជន​ជាតិ​ប៉េរូ​​​អាយុ​២​ឆ្នាំ​ម្នាក់​​ដែល​មាន​ជើង​ជាប់​គ្នា​​ពី​កំណើត​ បាន​សម្រេច​ដោយ​ជោគ​ជ័យ៕

 

ទារក​​កើត​មក​​​មាន​ជើង​ជាប់​គ្នា​ដូច​ទេព​មច្ឆា បង្ក​ការ​ភ្ញាក់​ផ្អើល​

 

ចុចអាន៖ ជួប​នាង​ទេព​មច្ឆា​ពិត ​ក្នុង​សួន​​ទឹក​

 

ប្រែ សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​

​​​​​​​​​​​​​​​​​​​​​​​​