BTS ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ស្ទីល​​​របស់ Big Bang ច្រើន

បន្ទាប់​ពី​ត្រូវ​គេ​វាយ​ប្រហារ​ថា​លួច​ចម្លង​គំនិត​ពី​ក្រុម​ចម្រៀង SHINee ក្រុម​ចម្រៀង BTS បន្ត​ត្រូវ​គេ​ចោទ​ថា​លួច​ស្ទីល​របស់​ក្រុម​ចម្រៀង​រៀមច្បង Big Bang។

 

BTS ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ស្ទីល​​​របស់ Big Bang ច្រើន

 

ថ្មី​ៗ​នេះ អ្នក​ប្រើ​អ៊ីនធឺណិត​មួយ​រូប​បាន​បង្ហោះ​រូប​កាត់​ចេញ​ពី​ការ​សម្ដែង​របស់​ក្រុម​ចម្រៀង​កូរ៉េ Big Bang នៅ​ក្នុង​កម្មវិធី MAMA និង​រូប​កាត់​ចេញ​ពី​ការ​សម្ដែង​របស់​ក្រុម BTS ដើម្បី​យក​ប្រៀបធៀប​គ្នា។ មនុស្ស​ដដែល​នេះ​បាន​សរសេរ​ថា៖ “រូប​ទាំង​អស់​នេះ​គឺ​បាន​មក​ពី Twitter។ ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​របស់ Big Bang មួយ​រូប ហើយ​ក៏​ចូល​ចិត្ត BTS ខ្លាំង​ណាស់​ដែរ។ ប៉ុន្តែ​មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ឬ​ដែល​មើល​ថា​ស្ទីល​របស់​ពួក​​គេ​ស្រដៀង​គ្នា? ប្រាកដ​ហើយ​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ស្អប់​ខ្ញុំ​និង​ហៅ​ខ្ញុំ​ថា​ជា​មនុស្ស​ល្ងង់”។

 

ខុស​ពី​ការ​គិត​របស់​អ្នក​សរសេរ​ខាង​លើ មាន​មនុស្ស​ជា​ច្រើន​ដែល​យល់​ស្រប​ថា BTS ពិត​ជា​បាន​លួច​ចម្លង​ពី Big Bang ពិត​ប្រាកដ​មែន។ មតិ​ដែល​ទទួល​បាន​ការ​យល់​ស្រប​ច្រើន​ជាង​គេ​បាន​សរសេរ​ថា៖ “អាវ​ក្រៅ​និង​ខ្សែ​ក​គឺ​ដូច​គ្នា​បេះបិទ។ នៅ​ពេល​ដែល​បាំង​មុខ​ពួក​គេ​ទៅ ខ្ញុំ​ស្មាន​ថា​ពួក​គេ​មក​ពី​ក្រុម​តែ​មួយ​​ទៀត​ផង។ ខ្ញុំ​ធ្លាប់​ឮ​ថា​ពួក​គេ​លួច​ចម្លង​ទំនុក​ច្រៀង​របស់ Big Bang ទៀត​ផង ពិត​ជា​មិន​ធម្មតា​ពិត​មែន”៕

 

BTS ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ស្ទីល​​​របស់ Big Bang ច្រើន

 

BTS ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ស្ទីល​​​របស់ Big Bang ច្រើន

 

BTS ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ស្ទីល​​​របស់ Big Bang ច្រើន

 

BTS ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ស្ទីល​​​របស់ Big Bang ច្រើន

 

BTS ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ស្ទីល​​​របស់ Big Bang ច្រើន

 

BTS ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ស្ទីល​​​របស់ Big Bang ច្រើន

 

BTS ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ស្ទីល​​​របស់ Big Bang ច្រើន

 

 

ចុចអាន៖Jungkook ធ្លាប់​មាន​ផលិតកម្ម​៨​​ចង់​បាន មុន​​សម្រេច​ចិត្ត​ចូល​ក្រុម BTS

ចុចអាន៖ដឹង​ទេ​ថា​ក្រុម BTS មាន​អតីត​ជម្រើស​ជាតិ​អង់គ្លេស​ម្នាក់ជា​ Fan របស់​ពួកគេ?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop