ក្រុមហ៊ុន Toyota បង្ហាញរថយន្តសេរ៊ីថ្មីស្រោបអំពីឈើ

ជាប្រភេទរថយន្តដែលដំណើរការដោយថាមពលអគ្គិសនី តែមិនសូវជាមានបំពាក់បច្ចេកវិទ្យាទំនើបអ្វីប៉ុន្មាននោះទេ។ ក្នុងនោះអ្វីដែលពិសេសToyota Setsuna គឺជារថយន្តដែលផលិតពីឈើ ហើយក្នុងរថយន្តមួយគ្រឿងៗគឺត្រូវបានអ្នកជំនាញរបស់ Toyota ដំឡើងដោយដៃម្តងមួយចំណែកម្ដងមួយចំណែក។
ក្រុមហ៊ុន Toyota បង្ហាញរថយន្តសេរ៊ីថ្មីស្រោបអំពីឈើ
លើសពីនេះខាងក្រុមហ៊ុន Toyota បានបង្ហាញផងដែរថាពួកគេបានប្រើនូវបច្ចេកទេសបុរាណរបស់ជប៉ុនក្នុងការបង្កើតនូវរថយន្តឈើដែលដើរដោយថាមពលអគ្គិសនីនេះ។
ក្រុមហ៊ុន Toyota បង្ហាញរថយន្តសេរ៊ីថ្មីស្រោបអំពីឈើ
សូមបញ្ជាក់ផងដែរថា រថយន្តថ្មី ដែលក្រុមហ៊ុន Toyota ទើបតែបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍តាំងបង្ហាញរថយន្តប្រចាំឆ្នាំក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលីនេះ ខាងក្រុមហ៊ុនប្រហែលមិនដាក់លក់ជាសាធារណនោះទេ ពោលពួកវាគ្រាន់តែជាផលិតផលសម្រាប់តាំងប៉ុណ្ណោះ៕
ក្រុមហ៊ុន Toyota បង្ហាញរថយន្តសេរ៊ីថ្មីស្រោបអំពីឈើ