បុរស​ម្នាក់​ ជិះ​ម៉ូតូ​គេច​ពី​ឡាន​ដឹក​ដី ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​រង​របួស​ធ្ងន់​

បុរស​ម្នាក់​ ជិះ​ម៉ូតូ​គេច​ពី​ឡាន​ដឹក​ដី ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​រង​របួស​ធ្ងន់​



បន្ទាយមានជ័យ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​បុរស​ម្នាក់​ជិះ​ម៉ូតូ​គេច​ពី​ឡាន​ដឹក​ដី​ រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​រង​របួស​ធ្ងន់​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​២​ ខែឧសភា ​ឆ្នាំ​២០១៦ ​នៅ​លើ​ផ្លូវជាតិ​៥​ត្រង់​ចំនុច​ដើម​ពោធិ​៣​ដើម ផ្លូវ​ចូល​ភូមិ​ស្ទឹង​បត់ ​ស្ថិត​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ត្រី ​ជា ​ដា ​មេបញ្ជាការ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មាន​ឈ្មោះ​ លុច ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ រស់​នៅ​ភូមិ​អូរ​ល្ហុង សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

លោក ​ជា​ ដា​ បាន​បញ្ជាក់​ទៀត​ថា​ មុន​ពេល​កើតហេតុ​នោះ​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1F9321 ​ជិះ​តាម​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ល្បឿន​លឿន​ លុះ​ជិះ​មកដល់​ចំណុច​កើត​ហេតុ​ក៏បាន​ជិះ​ម៉ូតូ​គេច​ពី​ឡាន​ដឹក​ដី​ ក៏​ចង្កូត​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​ទឹក​តែ​ម្ដ​ង​។ អ្នក​បើក​រង​របួស​ធ្ងន់​ ត្រូវ​បាន​បងប្អូន​ដឹក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ដី​ថ្មី​។​ ចំណែក​ម៉ូតូ​ផ្ញើទុក​នៅ​ការ៉ាស់​សាំង​ ឯកឧត្តម ​ប៉ោ វណ្ណៈ ​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​៕