ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​គ្លីនិក​បម្រើ​សេវាកម្ម​ខុសច្បាប់ ​ក្នុងស្រុក​ស្ទោង

ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​គ្លីនិក​បម្រើ​សេវាកម្ម​ខុសច្បាប់ ​ក្នុងស្រុក​ស្ទោង

កំពង់ធំ ៖ ឱសថ​ស្ថាន​បម្រើ​សេវា​កម្ម ព្យាបាល និង​រក្សា​រោគ ដែល​បាន​ដុះ​ឡើង​ដូច​ផ្សិត ត្រូវ​បាន​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​កំពង់ធំ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​គ្លីនិក​វេជ្ជបណ្ឌិត យា ប៊ុន​លាង ហៅ​សៀង ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​គ្រូពេទ្យ​ល្បី​មួយ​រូប​ក្នុង​ស្រុក​ស្ទោង​ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​ជា​លើកទីមួយ​ហើយ ក្នុង​ប្រទេស​កម្ពុជា ដែល​វេជ្ជបណ្ឌិត​រូប​នេះ​ចេះ​បង្កើត​កូន​កញ្ច្រែង​សម្រាប់​​ដើរ​លក់ ដូច​អ្នកលក់​ឆ្នោត​សៀម។

លោក អ៊ុត សុធា ព្រះរាជអាជ្ញា​ខេត្ត​កំពង់ធំ​បាន​ឲ្យ​លោក សាយ ណូ​រ៉ា​ ព្រះរាជអាជ្ញា​រង និង​លោក សារ៉ាក់ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង ដឹក​នាំ​កម្លាំង​ចុះ​ពិនិត្យ​ទីតាំង​គ្លីនិក​ចំនួន​៤​កន្លែង នៅ​ក្នុង​ស្រុក​ស្ទោង ដែល​បាន​បើក​បម្រើ​សេវាកម្ម​ព្យាបាល ដោយ​ពុំ​មាន​លិខិត​អនុញ្ញាត និង​ជា​កូនចៅ​របស់​លោក​វេជ្ជបណ្ឌិត យា ប៊ុន​លាង ហៅ​សៀង ក្នុង​នោះ​មាន​កូន​២​នាក់ និង​ប្អូនថ្លៃ​ម្នាក់​ឈ្មោះ គង្គា​ ដែល​គ្មាន​លិខិត​អនុញ្ញាត និង​ត្រូវ​បាន​ដកហូត​សម្ភារៈ មាន​ទូរ​សម្រាប់​ដាក់​ថ្នាំពេទ្យ​លក់​ចំនួន​២ រួម​ទាំង​ថ្នាំពេទ្យ​មួយ​ចំនួន ហើយ​បាន​បិទ​បណ្ដោះអាសន្ន ហាម​លក់​ថ្នាំពេទ្យ លុះត្រាតែ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ហើយ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គ្លីនិក​ជាច្រើន​កន្លែង​ទៀត។

ប្រជាពលរដ្ឋ​អបអរសាទរ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ដែល​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឱសថ​ស្ថាន​បម្រើ​សេវាកម្ម​ព្យាបាល និង​លក់​ថ្នាំពេទ្យ ដោយ​កន្លងមក គឺ​មាន​កន្លែង​លក់​ថ្នាំពេទ្យ​ជាច្រើន​កន្លែង ដែល​ពុំ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ពុំ​មាន​ការសិក្សា​រៀន​សូត្រ គឺ​ចេះ​លក់​ថ្នាំពេទ្យ​តាម​ឪពុក ម្តាយ តាម​បង ហើយ​ចេះតែ​លក់ ចេះតែ​ចាក់​ថ្នាំ​ដោយ​ពុំ​មាន​ជំនាញ និង​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ជា​ច្រើន​នាក់​មក​ហើយ ជាក់ស្ដែង​គឺ​កន្លែង​ពេទ្យ សៀង​ នេះ​តែម្ដង។

ចំពោះ​សម្ភារៈ​ទាំងអស់ ត្រូវ​បាន​នាំ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង រីឯ​ថ្នាំពេទ្យ ដែល​ហួស​ឌឺ​ឡេ ថ្នាំ​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួងសុខាភិបាល ត្រូវ​បាន​មន្ទីរ​សុខាភិបាល​នាំ​យក​ទៅ​រក្សា​កន្លែង​សុវត្ថិភាព ចំណែក​ហាង​លក់​ថ្នាំពេទ្យ​ត្រូវ​បាន​បិទ​ផ្អាក​លក់​មួយ​រយៈ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​គ្លីនិក​បម្រើ​សេវាកម្ម​ខុសច្បាប់ ​ក្នុងស្រុក​ស្ទោង