ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ប្រារព្ធ​ក្រោម​ប្រធានបទ​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ជា​សិទ្ធិ​របស់​អ្នក​

ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ប្រារព្ធ​ក្រោម​ប្រធានបទ​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ជា​សិទ្ធិ​របស់​អ្នក​



​ភ្នំពេញ ៖ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំនេះ បាន​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធានបទ​សិទ្ធិ​ទទួល​បា​ន​ព័ត៌មាន​ជា​សិទ្ធិ​របស់​អ្នក នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ព្រឹក​ថ្ងៃទី​៣ ខែឧសភា​ ឆ្នាំ២០១៦​នេះ​។​

ទិវា​នេះ​ធ្វើឡើង​ក្រោម​ការរៀបចំ​ដោយ​អង្គការ ​UNESCO សហការ​ជាមួយ អង្គការ OHCHR ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សាយ​ និង​សារ​គមនាគមន៍ វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្លិប​អ្នក​កាសែត​កម្ពុជា មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា និង​សមាគម​កម្ពុជា​ការពារ​អ្នកកាសែត​ ​និង​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី ​លោក ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​គោ​ល​បំណង​លើកស្ទួយ​សេរីភាព​សារព័ត៌មាន និង​ជា​ឱកាស​មួយ​រំលឹក​ទៅដល់​អ្នកសារព័ត៌មាន​ ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​ក្នុង​បុព្វហេតុ​អាជីព​របស់​ខ្លួន​៕

ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ប្រារព្ធ​ក្រោម​ប្រធានបទ​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ជា​សិទ្ធិ​របស់​អ្នក​