ឯកឧត្ដម អ៊ុត សំអន ចុះ​ចែក​ធុង​ទឹក និង​ទឹក​សុទ្ធ​ដល់​ប្រជាពលរដ្ឋ​១២០​គ្រួសារ

ឯកឧត្ដម អ៊ុត សំអន ចុះ​ចែក​ធុង​ទឹក និង​ទឹក​សុទ្ធ​ដល់​ប្រជាពលរដ្ឋ​១២០​គ្រួសារ



កំពង់ធំ ៖ ប្រជាពលរដ្ឋ​១២០​គ្រួសារ ទើបតែ​ផ្លាស់​ទី​មក​សាងសង់​ជម្រក​ថ្មី ​បាន​ជួបប្រទះ​នឹង​ការ​ខ្វះខាត ត្រូវ​បាន​ទទួល​អំណោយ​ពី​ឯកឧត្ដម អ៊ុត សំអន អភិបាល​កំពង់ធំ ព្រមទាំង​ក្រុមការងារ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ពាម​អាទិត្យ ឃុំ​ក្រយៀ ស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្ត​កំពង់ធំ។

លោក​មេភូមិ​ពាម​អាទិត្យ​បាន​បញ្ជាក់​ថា កាលដើមឡើយ ភូមិ​ពាម​អាទិត្យ​នេះ ស្ថិតនៅ​ប៉ែក​ខាងកើត​នា​ភូមិ បច្ចុប្បន្ន​ដោយសារ​ទីតាំង​ភូមិ​មិន​អំណោយផល​ក្នុង​ការ​ប្រកប​មុខរបរ និង​ការ​រស់នៅ ថែមទាំង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជន​លិច​ជា​រៀងរាល់​ឆ្នាំ ប្រជាពលរដ្ឋ​ត្រូវ​ទទួលរង​គ្រោះ ខូច​ខាត​នូវ​សម្ភារៈ និង​គោក្របី រួម​ទាំង​ដំណាំ​បន្លែបង្ការ​ផ្សេងៗ ទើប​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ឯកឧត្ដម អភិបាលខេត្ត​កំពង់ធំ រួម​ទាំង​ក្រុមការងារ​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើការ​ផ្លាស់ប្ដូរ​ទីលំនៅ មក​រស់នៅ​លើ​ដី​ទួល​មាន​សុវត្ថិភាព​នៅ​ខាង​លើ​នេះ។​

ឯកឧត្ដម អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត រួម​ទាំង​ប្រធាន អនុប្រធាន​មន្ទីរ ចូលរួម​ក្នុង​ពិធី​ចែក​ធុង​ទឹក​ដល់​ប្រជាពលរដ្ឋ​ចំនួន​១២០​គ្រួសារ ក្នុង​១​គ្រួសារ បាន​ទទួល​ធុង​ទឹក​១ និង​ទឹក​សុទ្ធ​៥​យួរ ក្នុង​នោះ​ដែរ​ ឯកឧត្ដម បាន​សំណេះ​សំណាល ផ្ដាំផ្ញើ​ដល់​បងប្អូន ប្រជាពលរដ្ឋ ទាំងអស់​ដែល​មក​រស់នៅ​លើ​ដី​ថ្មី​នេះ ខិតខំ​បង្ក​បង្កើន​ផលដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ នា​ពេល​រដូវវស្សា​មក​ដល់ រួម​ទាំង​ថែរក្សា​សុខភាព ទាំង​ការ​រស់នៅ ទាំង​ការ​ហូបចុក ឲ្យ​មាន​អនាម័យ​ល្អ ជៀសវាង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ ក្នុង​រដូវ​ក្តៅ​នេះ មិន​តែ​ប៉ុណ្ណោះ ​ឯកឧត្ដម​បាន​បញ្ជាក់​ថា សុំ​ឲ្យ​រស់នៅ​ដោយ​សុខ​សន្តិភាព សាមគ្គី​គ្នា នាំគ្នា​គោរព​ច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា កុំ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ ត្រូវ​ចេះ​អប់រំ​កូន ចៅ ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​គ្រឿងញៀន និង​ជំរុញ​ឲ្យ​ក្មេង​បាន​ចូល​សាលារៀន​គ្រប់គ្នា និង​ត្រូវ​ជឿជាក់​លើ​គោលជំហរ​ដ៏​រឹងមាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ដាច់ពោះ​ស្លាប់​ដោយ​គ្មាន​ការ​អើពើ​ពី​សំណាក់​អាជ្ញាធរ​ជាដាច់ខាត៕​ឯកឧត្ដម អ៊ុត សំអន ចុះ​ចែក​ធុង​ទឹក និង​ទឹក​សុទ្ធ​ដល់​ប្រជាពលរដ្ឋ​១២០​គ្រួសារ

ឯកឧត្ដម អ៊ុត សំអន ចុះ​ចែក​ធុង​ទឹក និង​ទឹក​សុទ្ធ​ដល់​ប្រជាពលរដ្ឋ​១២០​គ្រួសារ
ឯកឧត្ដម អ៊ុត សំអន ចុះ​ចែក​ធុង​ទឹក និង​ទឹក​សុទ្ធ​ដល់​ប្រជាពលរដ្ឋ​១២០​គ្រួសារ
ឯកឧត្ដម អ៊ុត សំអន ចុះ​ចែក​ធុង​ទឹក និង​ទឹក​សុទ្ធ​ដល់​ប្រជាពលរដ្ឋ​១២០​គ្រួសារ