សាលាស្រុក​ចុងកាល់ បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព ឯកឧត្តម ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​

សាលាស្រុក​ចុងកាល់ បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព ឯកឧត្តម ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​



ឧត្តរមានជ័យ ៖ កិច្ចប្រជុំ​ស្ដីពី​ការងារ​ចែក​អត្តសញ្ញាណប័ណ្ណ​ និង​សន្តិសុខ​សង្គម ត្រូវ​បាន​បើ​ក​ការ​ប្រ​ជុំ​ក្រោម​អធិបតីភាព ឯកឧត្តម​ឧត្តមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​ការិយាល័យ​សាលាស្រុក​ចុងកាល់ ដោយ​សមាសភាព​ចូលរួម គឺ​លោក​អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក មេឃុំ​ទាំង​៤​ និង​កម្លាំង​នគរបា​ល​សរុប​២០​នាក់​។​

ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​បាន​លើក​ឡើង​ទៅលើ​ប្រធានបទ​ចំនួន​២ គឺ ទី​១​ការងារ​ចែក​អត្តសញ្ញាណប័ណ្ណ​ ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ចំបង ដើម្បី​បម្រើ​ប្រជាពលរ​ដ្ឋ​គ្រប់រូប​ឲ្យ​មាន​គ្រប់ៗ​គ្នា ព្រោះ​អត្តសញ្ញាណប័ណ្ណ​នេះ​មាន​ប្រយោជន៍​គ្រប់បែបយ៉ាង​សម្រាប់​គាត់​ក្នុង​ការ​ធ្វើដំណើរ ឬ​រក​ការងារ​ធ្វើ​។​ល​។​ ទី​២​ការងារ​សន្តិសុខ​សង្គម គឺ​កម្លាំង​នគរបាល​ ក៏ដូចជា​មន្ត្រី​គ្រប់​ស្ថាប័ន​ត្រូវ​យកចិត្តទុកដាក់​ផង​ដែរ រាល់​សកម្មភាព​បទល្មើស​ផ្សេងៗ​ដូចជា ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​អំពើ​ចោរកម្ម សកម្មភាព​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀន អំពើ​ហិង្សា​ និង​បទល្មើស​ផ្សេង​ទៀត​ ដែល​ប្រាសចាក​ពី​ទ្រឹស្ដី​របស់​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​៕

សាលាស្រុក​ចុងកាល់ បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព ឯកឧត្តម ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​