ការ​បំពុល​បរិយាកាស​ធ្វើ​ឲ្យ​​​​ទារក​​កើត​មក​មាន​ទម្ងន់​​មិន​ប្រក្រតី

ការ​សិក្សា​មួយ​ក្នុង​ទិនានុប្បវត្តិ​​​​​​សុខភាព និង​បរិស្ថាន ​បាន​រក​ឃើញ​ថា ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ប្រឈម​ច្រើន​នឹង​ការ​បំពុល​ពី​ផ្សែង​រថយន្ត​​អាច​​​ធ្វើ​ឲ្យ​ទារក​​​ដែល​កើត​មក​​មាន​ទម្ងន់​មិន ​ប្រក្រតី។​ ការ​សិក្សា​នេះ​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​កិច្ច​សហប្រតិបត្តិ ការ​អន្តរជាតិ ​ស្ដី​ពី​ការ​បំពុល​បរិយាកាស ​និង​​សម្ភព ​​​(ICAPPO) ​នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា ​​​​បាន​​ធ្វើ​ការ​សិក្សា​លើ​កំ- ណើត​ទារក​​ជាង​ ៣ ​លាន​នាក់​មក​ពី​ប្រទេស​ចំនួន ៩។ ​​ការ​សិក្សា​រក​ឃើញ​ថា ​​ម្ដាយ​​ដែល​ប្រឈម​នឹង​ការ​បំពុល​បរិយាកាស​កាន់​តែ​ខ្លាំង​ ទម្ងន់​ទារក​ក៏​ខុស​ប្រក្រតី​ខ្លាំង​ដូច​គ្នា។

​​ទារក​ដែល​កើត​មក​មាន​ទម្ងន់​មិន​​ប្រក្រតី​​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ​និង​អាច​ប្រឈម​នឹង​ការ​ស្លាប់​ខ្ពស់​ផង​ដែរ។ ​ក្រៅ​ពី​នេះ ​ទារក​ដែល​មិន​គ្រប់​គីឡូ​អាច​​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ​និង​ជំងឺ​បេះដូង​នៅ​ពេល​ដែល​ពួកគេ​ធំ​ឡើង​​។ ​ តាម​រយៈ​លទ្ធផល​ការ​ស្រាវជ្រាវ​ខាង​លើ​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ទាំង​អស់​គួរ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​បំពុល​បរិយាកាស​​ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ​ដើម្បី​ឲ្យ​ទារក​កើត​មក​មាន​សុខភាព​ប្រក្រតី ​ពិសេស​គឺ ទម្ងន់​តែ​ម្ដង៕

ប្រភព៖ iknow

  • ការ​បំពុល​បរិយាកាស​ធ្វើ​ឲ្យ​​​​ទារក​​កើត​មក​មាន​ទម្ងន់​​មិន​ប្រក្រតី已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:សុខភាព
Tags: