ស្លឹក​ល្ហុង​មាន​ប្រសិទ្ធភាព​កម្ចាត់​អស់​កោសិកា​មហារីក ១០ ប្រភេទ​

ហេតុអ្វីស្លឹកល្ហុងអាចព្យាបាលរោគមហារីកបាន ?

ការស្រាវជ្រាវដោយបណ្ឌិត Nam Dang នៅសកលវិទ្យាល័យ Florida អាមេរិក ។ លោកបានរកឃើញថា សារធាតុចម្រាញ់ពីស្លឹកល្ហុងក្រៀម អាចសម្លាប់កោសិកាមហារីកដោយផ្ទាល់ ក៏ដូចជាពន្យឺតការលូតលាស់នៃកោសិការបស់ដុំពកមហារីក ។

សារធាតុចម្រាញ់ចេញពីស្លឹកល្ហុង មានប្រសិទ្ធភាពប្រឆាំងមហារីក ១០ ប្រភេទ ក្នុងនោះ មានពួកមហារីកសាហាវៗ ជាអាទិ៍ៈ មហារីកថ្លើម, សួត, មាត់ស្បូន, ក្រពេញប្រូស្តាត និងសុដន់ ។ ប្រសិទ្ធភាពកាន់តែបង្ហាញច្បាស់លាស់ចំពោះអ្នកជំងឺ ទឹកចម្រាញ់ពីស្លឹកល្ហុងក្នុងបរិមាណខ្ពស់ ។

ការស្រាវជ្រាវបានបង្ហាញថា ស្លឹកល្ហុងមានសមត្ថភាពជំរុញការផលិតប្រូតេអ៊ីន Cytokines T1-type ប្រសើរសំរាប់ប្រព័ន្ធការពារសរីរាង្គ ។

បណ្ឌិត Dang ពោលថាៈ “ឆ្លងតាមការសិក្សាស្រាវជ្រាវ ខ្ញុំពុំធ្លាប់ឃើញមានអ្នកពុលដោយសារការបរិភោគទឹកចម្រាញ់ពីស្លឹកល្ហុងទេ មានន័យថា អ្នកអាចបរិភោគវាក្នុងរយៈពេល១វែង វាពិតជាមានប្រសិទ្ធភាពណាស់” ។

ស្លឹក​ល្ហុង​មាន​ប្រសិទ្ធភាព​កម្ចាត់​អស់​កោសិកា​មហារីក ១០ ប្រភេទ​ទឹកចម្រាញ់ពីស្លឹកល្ហុង អាចព្យាបាលមហារីក ១០ យ៉ាង

ជាវិធីសាស្ត្រមួយសំរាប់ព្យាបាលមហារីកនៅផ្ទះ

មានរបាយការណ៍ច្រើនពីការព្យាបាលសះស្បើយរោគមហារីកដោយខ្លួនឯង បន្ទាប់ពីវេជ្ជបណ្ឌិត “ទាល់តម្រេះ” តាមរយៈការបរិភោគស្លឹកល្ហុង ។ ករណីមួយដែលគេដឹងឮសុះសាយ គឺចំពោះលោក Stan Sheldon នៅទីក្រុង Gold Coast ប្រទេសអូស្ត្រាលី ។ ព័ត៌មានពីការស្វ័យព្យាបាលរបស់លោក ត្រូវបានគេដឹងឮតាំងពីឆ្នាំ ១៩៧៨ ។ មុននោះ ក្រុមវេជ្ជបណ្ឌិតបានប្រកាសថា គាត់ពុំអាចឆ្លងផុតពីរោគមហារីកសួត ។

លោកបានពិសារទឹកចម្រាញ់ពីស្លឹកល្ហុង ក្នុងអំឡុងពេល ២ ខែ ។ លទ្ធផលត្រួតពិនិត្យទាំងស្រុងបន្ទាប់មក បង្ហាញឲ្យឃើញនៅសួតទាំង២របស់លោក ពុំមានសញ្ញានៃជំងឺមហារីកទេ ។ លោកឲ្យដឹងថា កន្លងមកច្រើនទសវត្សហើយ ដែលជមងឺនេះពុំឃើញរើឡើងវិញទេ ។ លោកក៏បានផ្ទេរបទពិសោធន៍ស្វ័យព្យាបាលរបស់ខ្លួន ឲ្យទៅមនុស្សជាច្រើន ។ មនុស្សមួយចំនួនយកទៅអនុវត្តទទួលបានជោគជ័យ ។

ស្លឹក​ល្ហុង​មាន​ប្រសិទ្ធភាព​កម្ចាត់​អស់​កោសិកា​មហារីក ១០ ប្រភេទ​យកស្លឹកវាមករម្ងាស់ប្រើភ្លើងតិចៗរយៈពេល ២ ម៉ោង

រូបមន្តរបស់លោកគឺៈ

– ចូរអ្នកយកស្លឹកល្ហុងមានទំហំមធ្យម ២-៣ សន្លឹក ហាន់ជាចំណិតខ្លីៗ រួចចាក់ទឹក ២ លីត្រ ចូល ។ រម្ងាស់វាក្នុងរយៈពេល ២ ម៉ោង ដោយប្រើភ្លើងតិចៗ (ឆ្នាំងកុំបិទគម្រប) រហុតដល់ទឹលនៅសល់ប្រហែលពាក់កណ្តាល ។

– ត្រង់យកតែទឹកដែលចម្រាញ់មកដាក់ក្នុងបំពង់ទឹកក្តៅ រួចទុកប្រើបរិភោគសំរាប់រយៈពេល ២-៣ ថ្ងៃ ។ ប្រសិនឃើញទឹកនេះមានភាពល្អក់ ពុំគួរផឹកវាទេ ។ ផឹក ៣ ដង ក្នុង១ថ្ងៃ ម្តងប្រមាណ ១ ស្លាបព្រាបាយ ។

គ្មានអំណះអំណាងថាជាសះស្បើយ ១០០% ទេ ព្រោះវាអាចស្របទៅនឹងសរីរាង្គរបស់មនុស្សម្នាក់ៗ ។ ទោះយ៉ាងណា ការព្យាបាលមហារីកដោយប្រើស្លឹកល្ហុងវាជា “រឿងពិត មនុស្សពិត” ។

បើវេជ្ជសាស្ត្រទាល់ច្រកហើយ ការប្រើរុក្ខជាតិសំរាប់ព្យាបាលរោគដ៏កាចសាហាវនេះ វាពុំមែនជាជម្រើសមួយផ្សងព្រេងទេ ។ ម្យ៉ាងទៀត ការព្យាបាលដោយវេជ្ជសាស្ត្រទំនើប ទាមទារនូវថវិកាដ៏សន្ធឹកសន្ធាប់ ៕

ជូនពរអ្នកដ៏អភព្វទាំងឡាយ ដែលកំពុងរងការយាយីពីជំងឺនេះ គប្បីសាកល្បង ហើយទទួលបានជោគជ័យ ៕

ប្រែសម្រួលពីឯកសារបរទេ

ស្ថាបនា