កងទ័ព នគរបាល យុវជន​និង​មន្ត្រី ចូលរួម​សម្អាត​សំរាម និង​បរិស្ថាន នៅ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​

បន្ទាយមានជ័យ:
កងទ័ព​កងពលតូច​ថ្មើរជើង​លេខ​៥១ កម្លាំង​នគរបាល​ខេត្ត ស្រុក​និង​ប៉ុស្តិ៍​រដ្ឋបាល ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី​អាជ្ញាធរ​ដែនដី មន្ទីរ​អង្គភាព​ជំនាញ យុវជន ក្នុង​ចំនួន​រាប់រយ​នាក់ បាន​បាន​បើក​យុទ្ធនា​ការសម្អាត​អនាម័យ បរិស្ថាន​មួយ​នៅ​ទីរួមស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​។​
   

​យុទ្ធនា​ការផ្តល់​សារ​នោះ​ធ្វើឡើង​នៅ​ព្រឹក ថ្ងៃត្រង់ និង​ថ្ងៃរសៀល ទី​២ ខែឧសភា ឆ្នាំ​២០១៦​។​
 ទិដ្ឋភាព សកម្មភាព​នោះ គេ​ឃើញ​មានការ​ចូលរួម​ដឹកនាំ​ពី​លោក​សួ បវរ អភិបាលខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​សេង ធា​រិន្ទ មេ​បញ្ជ​ការរង​និង​ជា​នាយសេនាធិការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ប្រធាន​មន្ទីរ  អង្គភាព អាជ្ញាធរ​ស្រុក ឃុំ​ពាក់ព័ន្ធ​។​
   នៅ​ទីរួមស្រុក​មង្គល​បូរី យុទ្ធនាការ​ធ្វើឡើង​នៅតាម​ផ្លូវ​ម្តុំ​ផ្សារ​មង្គល​បូរី ទៅ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​ខេត្ត​ម្តុំ​រង្វង់​មូល​យាយជី​ច្រូតស្រូវ និង​សាលាស្រុក នគរបាល​ស្រុក​ជាដើម​។​
   ឯ​លោក​ក្រុង​សិរីសោភ័ណ​វិញ យុទ្ធនាការ​សម្អាត​បរិ​ស្ថាន អនាម័យ​នោះ មានតែ​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ ជាង​១៥០​នាក់ ដោយ​បែង​ចែកជា​២​ក្រុម : ក្រុមទី​១ សម្អាត​ពី​រង្វង់​មូល​ជំទាវ​ស្រី​គ្រប់លក្ខណ៍​សង្កាត់​ព្រះ​ពន្លា​-​ផ្លូវជាតិ​លេខ​៥ ទៅមុខ​សាលាខេត្ត សង្កាត់​អូរ​អំបិល វេទិកា​ខេត្ត និង​ក្រុមទី​២ ពី​រង្វង់​មូល​ជំទាវ​ស្រី​គ្រប់លក្ខណ៍​ទៅ​ផ្លូវជាតិ​លេខ​៦-​ទៅ​ភ្លើងស្តុប​បំពែក​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៥៦ រួច​ទៅកាន់​ផ្សារ​ថ្មី​ឬ​ផ្សារ​ចម្ការ​-​គ​(​ផ្សារ​ថ្មី​)​ក្នុង​សង្កាត់​កំពង់ស្វាយ​។​
     
​គួររំលឹកថា កងទ័ព​ក៏​ដូច​កងកម្លាំង​នគរបាល និង​មន្ត្រី បាននិងកំពុង​មមាញឹក​ជួយ​ដឹក​ទឹក​ចែក​ពលរដ្ឋ​ខ្វះខាត​ទឹក រាប់រយ​កន្លែង​ក្នុងភូមិ​ឃុំ​នានា ទាំង​ខេត្ត និង​ជួយ​ជួសជុលផ្ទះ​សម្បែង​ពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុង​ភ្លៀង​កក់ខែ កាលពី​ថ្ងៃទី​២៩-៣០​មេសា​ផង និង​មុននេះ​មមាញឹក​នឹងចូលរួម​ជួសជុល សាងសង់​ថ្មី​ផ្ទះ​ប្រក់​ស្បូវ​ទៅ​ប្រក់​ស័ង្កសី​៕​

កងទ័ព នគរបាល យុវជន​និង​មន្ត្រី ចូលរួម​សម្អាត​សំរាម និង​បរិស្ថាន នៅ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​

កងទ័ព នគរបាល យុវជន​និង​មន្ត្រី ចូលរួម​សម្អាត​សំរាម និង​បរិស្ថាន នៅ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​

កងទ័ព នគរបាល យុវជន​និង​មន្ត្រី ចូលរួម​សម្អាត​សំរាម និង​បរិស្ថាន នៅ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​