សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៖ អន្តរាគមន៍​គន្លឹះ​ផ្នែក​ការងារ​ឆ្មប ដើម្បី​ជួយសង្គ្រោះ​ជីវិត​ស្ត្រី​ជា​មាតា ទារក និង​កុមារ​នៅ​កម្ពុជា​

ភ្នំពេញ:
តាមរយៈហ្វេសប៊ុកផ្លូវការ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី​និង​កុមារ បាន​អំពាវនាវ​ដល់​គ្រប់ ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង អង្គការ ជាតិ​-​អន្តរជាតិ ឲ្យ​មានការ​វិនិយោគ​បន្ត និង​ជាប្រចាំ ទៅលើ​អន្តរាគមន៍ នៃ​គន្លឹះ​ផ្នែក​ការងារ​ឆ្មប ដើម្បី​ជួយសង្គ្រោះ​ជីវិត​ស្ត្រី​ជា​មាតា ទារក និង​កុមារ​នៅ​កម្ពុជា​។

​សារលិខិត​របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើ​ជូនរួមជាតិ​ក្នុង​ទិវា​ឆ្មប​ជាតិ​៥​ឧសភា កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ ដែល​ចេញផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ដើម្បី​ឲ្យ​ការពារ​ឆ្មប​អនុវត្ត​ឲ្យ​បាន​រលូន យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ជា​ធ្លុង​មួយ ជួយ​ការងារ​ឆ្មប ទាំង​មន្ត្រី បុគ្គលិក​សុខាភិបាល គ្រប់លំដាប់​ថ្នាក់​ក្នុង ប្រព័ន្ធ​សុខាភិបាល ទាំង​មន្ត្រីរាជការ​ស៊ីវិល អង្គការ​ដៃគូ អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល និង​ស្ត្រី​ខ្លួនឯង​ផងដែរ ។​

​សារលិខិត​បន្តថា ឆ្នាំ​២០១៦ កម្ពុជា​កំពុង​បន្ត អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល ប្រកបដោយ មហិច្ឆតា និង​ការ ប្តេជ្ញាចិត្ត​ខ្ពស់ ឆ្ពោះទៅ​សម្រេច​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០​។​
​ការវិនិយោគ​លើ​ការងារ ឆ្មប​និង​ផ្តល់នូវ លទ្ធផល​ល្អប្រសើរ និង​ទទួលបាន​ជោគជ័យ​តាម​ការកំណត់​។ ត្រូវ​ប្តេជ្ញាចិត្ត​រួមគ្នា​ធ្វើ​សកម្មភាព​ជាច្រើន ដើម្បី​ធានាថា​ស្ត្រី​គ្រប់រូប សម្រាលកូន​ដោយ​សុវត្ថិភាព និង​ដោយ​សេចក្តី ថ្លៃថ្នូរ ។​
​ឆ្មប​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ស្ត្រី និង​ទារក ពីព្រោះ​ស្ត្រី​ត្រូវការ ការថែទាំ​ដ៏​ល្អ​មាន​គុណភាព និង​ដោយ​ក្តី​គោរព​រាប់អាន ។​
​ស្ត្រី​ចង់បាន ដូចជា​ការប្រាស្រ័យ​ទាក់ទង​ល្អ ការផ្តល់​នូវ​ព័ត៌មាន​ត្រឹមត្រូវ ការពិនិត្យ​តាមដាន​ការ ឈឺពោះ​សម្រាល និង​ការផ្តល់ យោបល់​ជាក់លាក់ ដើម្បី​ស្ត្រី​អាចធ្វើ​ការ សម្រេចចិត្ត​ទាន់ពេលវេលា​។ ម្យ៉ាងទៀត ដើម្បី​ក្លាយជា​ឆ្មប​ជំនាញ​ម្នាក់ ឆ្មប​ត្រូវ​ឆ្លង​ការបណ្តុះបណ្តាល ជំនាញ​តាម​ប្រព័ន្ធ​កម្មវិធី​ជាក់លាក់ ជាមួយនិង​ការអនុវត្ត ជំនាញ គ្រប់គ្រាន់​ក្នុងការ​ថែទាំ​ស្ត្រី និង​ទារក​ក្នុងពេល មានគភ៌​រហូតដល់​ក្រោយ ពេល​សម្រាល​កូនតូច​។ ជាមួយគ្នានេះ​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់ រាជរដ្ឋាភិបាល​និង​បន្ត​ផ្តល់​លទ្ធភាព និង​ជម្រុញ​ការងារ​ក្នុង​វិស័យ សុខាភិបាល​ជាពិសេស ការងារ​ផ្នែក​ឆ្មប​នេះ ឲ្យ​កាន់តែ​ចម្រើន​ជឿនលឿន ជា​លំដាប់ ៕

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៖ អន្តរាគមន៍​គន្លឹះ​ផ្នែក​ការងារ​ឆ្មប ដើម្បី​ជួយសង្គ្រោះ​ជីវិត​ស្ត្រី​ជា​មាតា ទារក និង​កុមារ​នៅ​កម្ពុជា​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៖ អន្តរាគមន៍​គន្លឹះ​ផ្នែក​ការងារ​ឆ្មប ដើម្បី​ជួយសង្គ្រោះ​ជីវិត​ស្ត្រី​ជា​មាតា ទារក និង​កុមារ​នៅ​កម្ពុជា​