ត្រកូល Schmeichel ក្លាយ​ជា​ឪពុក និង​កូន​ទី២ ដែល​លើក​ពាន Premier League

លោក Peter Schmeichel និង​កីឡាករ Kasper Schmeichel បាន​ក្លាយ​ជា​ឪពុក​កូន ទីពីរ​ដែល​លើក ពានរង្វាន់​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League ។

 

ត្រកូល Schmeichel ក្លាយ​ជា​ឪពុក និង​កូន​ទី២ ដែល​លើក​ពាន Premier League

 

 

អតីត​អ្នក​ចាំ​ទី​លោក Peter Schmeichel ធ្លាប់​ឈ្នះ Premier League ៥​ដង​ជាមួយ Manchester United ហើយ​កូនប្រុស​របស់​លោក​ដែល​មាន​តួនាទី​ជា​អ្នកចាំទី​ដូចគ្នា បាន​ឈ្នះ​ជាមួយ Leicester City នៅ​រដូវកាល​នេះ។

 

 

យោង​តាម​កំណត់ត្រា​បាល់ទាត់​អង់គ្លេស លោក Ian Wright និង​កីឡាករ Shaun Wright-Phillips ដែល​កំពុង​លេង​ឲ្យNew York Red Bulls នៅ​អាមេរិក ក្លាយ​ជា​ឪពុក និង​កូន​ទី​មួយ​ដែល លើក​ពាន Premier League ដោយ​លោក Ian Wright ធ្លាប់​ឈ្នះ​ជាមួយ Arsenal ក្នុង​ឆ្នាំ ១៩៩៨ ហើយ​កីឡាករ Wright-Phillips ធ្លាប់​ឈ្នះ​ជាមួយ Chelsea កាល​ពី​ឆ្នាំ ២០០៦។

 

 

ក្រោយ​ឈ្នះ​ជើងឯក​ជា​លើក​ដំបូង Leicester ពេល​នេះ​បាន​ក្លាយ​ជា​ក្រុម​ទី​២៤​ដែល​បាន​ឈ្នះ​ ពាន​រង្វាន់ ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​គិត​ទាំង​ពេល​ក្របខ័ណ្ឌ​នេះ​មាន​ឈ្មោះ​ថា Football League First Division និង​ក្រោយ​មក​ប្ដូរ​ឈ្មោះ​ជា Premier League៕

 

 

ត្រកូល Schmeichel ក្លាយ​ជា​ឪពុក និង​កូន​ទី២ ដែល​លើក​ពាន Premier League

 

ត្រកូល Schmeichel ក្លាយ​ជា​ឪពុក និង​កូន​ទី២ ដែល​លើក​ពាន Premier League

 

ត្រកូល Schmeichel ក្លាយ​ជា​ឪពុក និង​កូន​ទី២ ដែល​លើក​ពាន Premier League

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport