KMH Champions League ​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយ

ពាន​រង្វាន់ KMH Champions League ​បាន​រក​ឃើញ​ក្រុម​ទាំង​៤​ដែល​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​បញ្ចប់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​សប្ដាហ៍​មុន​នេះ។

 

KMH Champions League ​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយសកម្មភាព​ប្រកួត​កន្លង​មក (រូបភាព KMH)

 

​ក្រុម​ពោធិ៍​សែនជ័យ​នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​បាន​យក​ឈ្នះ​ក្រុម​ GCS United ​ដោយ​លទ្ធផល ៦-១ ​ខណៈ​ដែល​ក្រុម Salt FC ​វិញ ​ក៏​បាន​យក​ឈ្នះ​ក្រុម​អាណាចក្រ ​បៃតង់ ​ដែល​ជា​ក្រុម​គេ​មើល​ឃើញ​ថា​ខ្លាំង​ជាង​គេ​ផង​នោះ ក្នុង​លទ្ធផល ១-០ ។ ​ចំពោះ​២​ក្រុម​ទៀត​ដែល​បាន​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ដែរ​នោះ គឺ​ក្រុម HPL FC ​(ឈ្នះ​ក្រុម​Pisnoka ៣-២) ​និង​ក្រុម​ Home Sport FC (ឈ្នះ​ក្រុម The Orange Storm ៤-២)។

 

ដូច្នេះ​ក្រុម​ទាំង​៤​ដែល​មាន​ឈ្មោះ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​គឺ ​ក្រុម​ពោធិ៍សែនជ័យ អេហ្វ.ស៊ី​ត្រូវ​ប៉ះ​ក្រុម Salt FC និង​ក្រុម HPL FC ​ត្រូវ​ប៉ះ​ក្រុម Home Sport FC ។ ខណៈ​ដែល​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ខែ​ឧសភា​ឆ្នាំ​២០១៦​នេះ។

 

ចំពោះ​ការ​ប្រកួត​ដណ្ដើម​ជើង​ឯក​ពាន​ខាង​លើ​នេះ​វិញ ​ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​៣​ពាន់​ដុល្លារ អម​ដោយ​ពាន​តម្កល់​មួយ ឯ​លេខ​២ ទទួល​បាន ១៥០០​ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ។ ចំពោះ​ក្រុម​ដែល​ឡើង​ដល់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ទទួល​បាន ៣៥០​ដុល្លារ វគ្គ ៨​ក្រុម​ចុង​ក្រោយ​ទទួល​បាន ១៥០​ដុល្លារ និង​ក្រុម​ដែល​ឡើង​ដល់​វគ្គ ១៦​ក្រុម​ទទួល​បាន ៥០​ដុល្លារ៕

 

អត្ថបទ៖ មុន្នី រម្យ