Dembele ​ខ្វេះ​​ភ្នែក​ Costa ​យប់​មិញ​ តែ​អត់​បាន​កាត​អី​សោះ

ខ្សែ​បម្រើ​ជម្រើស​ជាតិ​បែលហ្សិក​ Moussa Dembele ​របស់​ក្រុម​ Tottenham Hotspurs ​​បាន​ប្រើ​​ម្រាម​ដៃ​ខ្វេះ​ភ្នែក​ខ្សែ​ប្រយុទ្ធ​ Diego Costa ​របស់​ក្រុម​ Chelsea ក្នុង​ការ​ប្រកួត​ Premier League ស្មើ​គ្នា ២-២ នៅ​កីឡដ្ឋាន​ Stamford Bridge កាល​ពី​យប់​មិញ។

 

Dembele ​ខ្វេះ​​ភ្នែក​ Costa ​យប់​មិញ​ តែ​អត់​បាន​កាត​អី​សោះ

 

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ម៉ោង​បន្ថែម​តង់​ទី​១ បន្ទាប់​ពី​​ខ្សែ​ការពារ​ Danny Rose ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ខ្សែ​បម្រើ​ Willian ​របស់​ក្រុម​តោ​ខៀវ។ អ្នកចាត់ការ​ក្រុម​ Spurs លោក​ Mauricio Pochettino ​​បាន​ស្ទុះ​ទៅ​បំបែក​កីឡាករ​ទាំង​២​ចេញ ប៉ុន្តែ​ក្រោយ​មក​កីឡាករ​​ក្រុម​ទាំង​សង​ខាង​ បាន​រត់​ចូល​ត​តាំង​គ្នា​កាន់​តែ​ច្រើន ហើយ​ក្នុង​នោះ​ Dembele ក៏​បាន​​យក​ម្រាម​ដៃ​ខ្វេះ​ភ្នែក​​ Costa។

 

យ៉ាងណា កីឡាករ​វ័យ​​២៨​ឆ្នាំ Dembele​ ពុំ​បាន​ទទួល​បាន​កាត​លឿង​ ឬ​ក្រហម​ពី​អាជ្ញាកណ្ដាល​ នៅ​ពេល​នោះ​ទេ ​ប៉ុន្តែ​កីឡាករ​រូប​នេះ​ ​អាច​នឹង​ជាប់​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស បើ​គេ​ស្វែង​រក​ឃើញ​ថា ពិត​ជា​​បាន​ប្រើប្រាស់​ហិង្សា​លើ​ទីលាន​មែន។ កាល​សប្ដាហ៍​មុន​ ខ្សែ​បម្រើ​ Dele Alli ​របស់​ Spurs ក៏​បាន​ជាប់​ពិន័យ​ចំនួន​៣​ប្រកួត​​ហើយ​ដែរ ដោយសារ​​ដាល់​ពោះ​កីឡាករ Claudio Yacob ​របស់​ក្រុម​ West Brom៕

 

Dembele ​ខ្វេះ​​ភ្នែក​ Costa ​យប់​មិញ​ តែ​អត់​បាន​កាត​អី​សោះ

 

Dembele ​ខ្វេះ​​ភ្នែក​ Costa ​យប់​មិញ​ តែ​អត់​បាន​កាត​អី​សោះ

 

Dembele ​ខ្វេះ​​ភ្នែក​ Costa ​យប់​មិញ​ តែ​អត់​បាន​កាត​អី​សោះ

 

Dembele ​ខ្វេះ​​ភ្នែក​ Costa ​យប់​មិញ​ តែ​អត់​បាន​កាត​អី​សោះ

 

Dembele ​ខ្វេះ​​ភ្នែក​ Costa ​យប់​មិញ​ តែ​អត់​បាន​កាត​អី​សោះ

 

Dembele ​ខ្វេះ​​ភ្នែក​ Costa ​យប់​មិញ​ តែ​អត់​បាន​កាត​អី​សោះ

 

Dembele ​ខ្វេះ​​ភ្នែក​ Costa ​យប់​មិញ​ តែ​អត់​បាន​កាត​អី​សោះ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals | dailymail