ពិការ​​ទាំង​ដៃ​ទាំង​ជើង តែ​ស៊ូ​រហូត​ក្លាយ​ជា​​អ្នក​ជំនាញ​ជួសជុល​​

​​​លោក​​តា​​ Yue Jin ​​មក​ពី​ទីក្រុង​ជីលីន ​​​ភាគ​ខាង​​ជើង​​ប្រទេស​ចិន​ ​បាន​ធ្វើ​​ឲ្យ​គ្រប់​​​​គ្នា​​រំជួល​ចិត្ត​ ​អាណិត​អាសូរ ​និង​​កោត​សរសើរ​​យ៉ាង​​​ខ្លាំង​ ក្រោយ​ដឹង​ថា​​លោក​តា​​​​បាត់​​បង់​​​ម្រាម​ដៃ​​​​​ចំនួន​៩ ​​និង​​​ពិការ​​ជើង​​​ទាំង​ពីរ​​ ​តែ​ក្លាយ​ជា​​អ្នក​​ជួស​ជុល​កង់ យ៉ាង​​ស្ទាត់​ជំនាញ​​។

 

ពិការ​​ទាំង​ដៃ​ទាំង​ជើង តែ​ស៊ូ​រហូត​ក្លាយ​ជា​​អ្នក​ជំនាញ​ជួសជុល​​

​​​លោក​តា​ធ្លាក់​ខ្លួន​​ពិការ​​​គឺ​ដោយ​សារ​​​​​​​ជួប​ឧបទ្ទវហេតុ​ពេល​ឡើង​ភ្នំ​​ ​​​ ប៉ុន្តែ​​មិន​បាន​បោះ​បង់​​​​នូវ​​អ្វី​​ដែល​​​​​​​ខ្លួន​ស្រលាញ់​ឡើយ។ ​​​កាល​ពី​មុន​​​​​​​លោក​តា​​​​ធ្លាប់​​ដើរ​សុំ​ទាន​​គេ​​​​តាម​ផ្លូវ​​នានា​ក្នុង​ទីក្រុង ​​ហើយ​ថ្ងៃ​​មួយ​​​​គាត់​សម្រេច​កែ​ប្រែ​ជីវិត​​​​ខ្លួន​​​​ ដោយ​ទៅ​រៀន​​​ជំនាញ​​ជួស​ជុល​​​នេះ​វិញ។

 

បច្ចុប្បន្ន​​​​ គាត់​បាន​​ធ្វើការ​​ជា​អ្នក​​ជួស​ជុល​​កង់​​​យ៉ាង​​ពូកែ​ និង​អាច​​​​គ្រប់​គ្រង​ ឬ​កាន់​ខ្ចៅ​​​​ ដោយ​ប្រើ​​​ដៃ និង​បាត​​ដៃ​​ទៀត​ផង។​ ​ Yue បាន​រៀប​ការ​ត្រឹម​​ត្រូវ ​តែ​​ប្រពន្ធ​​បាន​​ស្លាប់ បន្ទាប់​​ពី​​​សម្រាល​កូន​​បាន​ ៣​ថ្ងៃ ​​បន្សល់​​កូន​ស្រី​មួយ​ឲ្យ​លោក​​​មើល​ថែ​។

 

​ក្នុង​​ឆ្នាំ ​១៩៩៣​​​ លោក​តា​​​បាន​​ឡើង​ភ្នំ​​​ទៅ​កាប់​ឧស​ដុត​​​​ ​ស្រាប់​តែ​រអិល​​ជើង​​ធ្លាក់​​ជ្រោះ​ជ្រៅ​មួយ​​ ​​តែ​​សំណាង​ល្អ​មិន​​បាត់​បង់ជីវិត​។ ​គ្រូពេទ្យ​​​​​បាន​កាត់​ម្រាម​ដៃ​​​​ចំនួន​៩​ចេញ​ រួម​​​ជើង​ទាំងពីរ ​​​ហើយ​តម្លៃ​​​​​ព្យាបាល​ក៏​ថ្លៃ​​ ​​គាត់​ក៏​​​សម្រេច​​លក់​ផ្ទះ។

 

​ព្រោះ​តែ​​​ក្រខ្សត់​​​ខ្លាំង​ពេក​​ ​​Yue បាន​​ផ្ញើ​កូន​ស្រី​​​​ជាមួយ​​អ្នក​ជិត​ខាង​ ​​ដោយ​ខ្លួន​​ចេញ​ដើរ​សុំទាន។ ក្រោយ​សុំទាន​​​​​​បាន​​មួយ​រយៈ​ពេល​​ ​គាត់​នឹក​ឃើញ​ថា​​ ​ខ្លួន​ចង់បាន​​ជីវិត​​ប្រសើរ​ជាង​នេះ ​​ដោយ​និយាយ​ប្រាប់​​សារព័ត៌មាន​​ថា ” ខ្ញុំ​មិន​អាច​រស់​នៅ​ពឹង​​អាស្រ័យ​​​លើ​ការ​សុំទាន​ទៀត​ទេ​ ​ខ្ញុំ​ត្រូវ​​​​​តែ​ប្រើ​ប្រាស់​​កម្លាំង​​ញើស​ឈាម​ខ្លួន​មាន​”។

 

​ក្នុង​​ឆ្នាំ​ ​២០០៣​​​ ​គាត់​បាន​​​យក​ប្រាក់​ ៧០០​យ័ន ឬ​១០៧ដុល្លារ ​​​ដែល​ខ្លួន​សន្សំ​បាន ​​​​ទិញ​​​​​សម្ភារៈ​​ជួសជុល​​កង់ ​និង​​​​សិក្សា​​ជំនាញ​ជួសជុល​តែ​ម្ដង​។ ​ដំបូង​​គាត់​ថា​​​​ពិបាក​​​​​​ក្នុង​ការ​កាន់​កូនសោ ​ខ្ចៅ​ខ្យង ពេល​ជួស​ជុល​ ​តែ​ពេល​នេះ​​អ្វី​​ៗ​ប្រែ​ជា​​​​ប្រសើរ​​ ជាមួយ​​មោទនភាព​​ចំពោះ​ស្នាដៃ​សម្រេច​បាន​របស់​​ខ្លួន៕

 

ពិការ​​ទាំង​ដៃ​ទាំង​ជើង តែ​ស៊ូ​រហូត​ក្លាយ​ជា​​អ្នក​ជំនាញ​ជួសជុល​​

 

ពិការ​​ទាំង​ដៃ​ទាំង​ជើង តែ​ស៊ូ​រហូត​ក្លាយ​ជា​​អ្នក​ជំនាញ​ជួសជុល​​

 

ពិការ​​ទាំង​ដៃ​ទាំង​ជើង តែ​ស៊ូ​រហូត​ក្លាយ​ជា​​អ្នក​ជំនាញ​ជួសជុល​​

 

ពិការ​​ទាំង​ដៃ​ទាំង​ជើង តែ​ស៊ូ​រហូត​ក្លាយ​ជា​​អ្នក​ជំនាញ​ជួសជុល​​

 

 

ពិការ​​ទាំង​ដៃ​ទាំង​ជើង តែ​ស៊ូ​រហូត​ក្លាយ​ជា​​អ្នក​ជំនាញ​ជួសជុល​​

 

ចុចអាន៖ លោកតា​អាយុ​៨១​ឆ្នាំ​ធ្វើឲ្យ​បុគ្គលិក​ធនាគារ​វិលមុខ​

ចុចអាន៖ លោកតា​​អាយុ​១១៤ឆ្នាំ មាន​​កូន​​ចៅ​១១២នាក់ មិន​​គួរ​​ឲ្យ​​ជឿ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily China