ស្តែង​ណាស់​៖ រថយន្តបុក​ម៉ូតូ​ផ្ទុះ​ឆេះ​នៅ​ចាក់អង្រែលើ​

កាលយប់ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ២១ និង៤៥នាទី មានអគ្គីភ័យកើតឡើង នៅលើផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ សារតែមានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ឋត់មួយ កើតឡើងនៅទីនោះ ។

ស្តែង​ណាស់​៖ រថយន្តបុក​ម៉ូតូ​ផ្ទុះ​ឆេះ​នៅ​ចាក់អង្រែលើ​

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបង្ករជាអគ្គីភ័យកើតឡើង គឺ ដោយសារតែរថយន្តបុកជាមួយម៉ូតូ ហើយបណ្តាលឱ្យមានអ្នក ស្លាប់ចំនួន ២ នាក់ និង របួស ៤ នាក់ ព្រមទាំងខូចខាតដោយឆេះរថយន្តអស់ ១ គ្រឿង និង ម៉ូតូ ២ គ្រឿង ។

ស្តែង​ណាស់​៖ រថយន្តបុក​ម៉ូតូ​ផ្ទុះ​ឆេះ​នៅ​ចាក់អង្រែលើ​

ក្នុងហេតុការណ៍ខាងលើ កំលាំងនគរបាលពន្លត់អគ្គីភ័យរបស់ស្នង ការដ្ឋាននគរបាលរាជ ធានីភ្នំពេញ បានចេញទៅជួយពន្លត់ភ្លាមៗនៅកន្លែងកើតហេតុ ដោយមានរថយន្តពន្លត់អគ្គីភ័យ ចំនួន ៣ គ្រឿង និងបានប្រើប្រាស់ទឹក អស់ ២ គ្រឿង ព្រមទាំងម្សៅ PA1 អស់មួយធុង ៕ សុថាត់