អាសូរ​ខ្លាំងណាស់ សម្រាលកូន​នៅ​កណ្តាល​ផ្ទៃ​ទឹកសមុទ្រ​

ពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់ចំពោះអ្នករស់នៅលើដែនសមុទ្រ ដែលពេលណាមាន ជំងឺឈឺថ្កាត់ ឬក៏សម្រាលកូននោះ គឺតែងតែជួបឧបសគ្គជានិច្ច ព្រោះដោយសារតែសេវាសុខភាព នៅឆ្ងាយពីផ្ទះ តែទោះជាយ៉ាងណាក៏ដោយការរស់នៅរបស់អ្នកដែនសមុទ្រ គឺវាយ៉ាងដូច្នេះឯង ។

អាសូរ​ខ្លាំងណាស់ សម្រាលកូន​នៅ​កណ្តាល​ផ្ទៃ​ទឹកសមុទ្រ​

យ៉ាងណាមិញដូចជាករណីរបស់ស្ត្រីម្នាក់ដែលបានកើតអាការឈឺពោះសម្រាលកូន ហើយត្រូវបាន ប្តីទៅរក និងពឹងពាក់អូប័ររបស់អ្នករស់នៅដែនកោះនោះដើម្បីដឹងប្រពន្ធរបស់ខ្លូន មកន្ទីរពេទ្យខេត្ត ដើម្បីសម្រាល ប៉ុន្តែទៅមិនទាន់ដល់ផងក៏ស្រាប់តែសម្រាលនៅតាមផ្លូវតែម្តង ដោយមានក្រុមគ្រូពេទ្យឆ្មបបានមកជួយបង្កើតកូនឲ្យនៅលើទូកកណ្តាលសមុទ្រ ។ ក្រុមគ្រូពេទ្យ បានជួយ សង្គ្រោះស្ត្រីម្នាក់ដែលបានសម្រាលកូននៅលើទូកដ៏តូចមួយកណ្តាលដៃសមុទ្រក្នុងព្រែក កោះប៉ោ បានដោយជោគជ័យ ។

អាសូរ​ខ្លាំងណាស់ សម្រាលកូន​នៅ​កណ្តាល​ផ្ទៃ​ទឹកសមុទ្រ​

ហេតុការណ៍នេះបានកើតឡើងកាលពីពេលវេលាម៉ោង ១៥ និង ២០ នាទីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៦ ។ បុរសជាប្តីបានឲ្យដឹងថា នេះជាសំណាងល្អបំផុតដោយសារតែមានអូប័ររបស់លោក ពូ ម៉ា ជូនពួកគាត់នៅពាក់កណ្តាលផ្លូវយកមកកាន់កំពង់ផែរខេត្ត ទោះបីមិនបានដល់មន្ទីរពេទ្យក្តី ក៏ប្រពន្ឋរបស់គាត់រួចផុតពីគ្រោះថ្នាក់ដែរ ហើយម្តាយ និង កូនមានសុខភាពល្អធម្មតា ។ ស្ត្រីដែលបានសម្រាលកូននៅលើទូកដ៏តូចនោះមានឈ្មោះ ខេង ដា អាយុ ២៥ ឆ្នាំ និង ប្តីឈ្មោះ ថា ដែលមានទីលំនៅភូមិវង្សកាថាក់ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៕ សុថាត់

អាសូរ​ខ្លាំងណាស់ សម្រាលកូន​នៅ​កណ្តាល​ផ្ទៃ​ទឹកសមុទ្រ​
អាសូរ​ខ្លាំងណាស់ សម្រាលកូន​នៅ​កណ្តាល​ផ្ទៃ​ទឹកសមុទ្រ​