Luhan អាច​នឹង​ត្រូវ​ហាម​មិន​ឲ្យ​ចូល​តៃវ៉ាន់​៥​ឆ្នាំ​ដោយ​សារ​តែ …

Luhan អតីត​សមាជិក​ក្រុង EXO ​កំពុង​ពាក់ព័ន្ធ​​រឿង​ចម្រូងចម្រាស​ បន្ទាប់​ពី​​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ​នៅ​តៃវ៉ាន់​ដោយ​ខុស​ច្បាប់។

 

Luhan អាច​នឹង​ត្រូវ​ហាម​មិន​ឲ្យ​ចូល​តៃវ៉ាន់​៥​ឆ្នាំ​ដោយ​សារ​តែ …

 

បើ​តាម​សារព័ត៌មាន ​EToday ចុះ​ផ្សាយ​ម្សិលមិញ​បាន​​ឲ្យ​ដឹង​ថា ​តារា​ប្រុស​វ័យ​២៦​ឆ្នាំ​​បាន​ធ្វើ​ដំណើរ​ទៅ​តៃវ៉ាន់​ដើម្បី​ថត​​កម្មវិធី​​ “I’m Going To School” របស់​ប្រទេស​ចិន ​ក្នុង​សាលា​មួយ​នៅ​តៃប៉ិ។ បញ្ហា​គឺ Luhan ​បាន​បន្លំ​កាន់​ទិដ្ឋាការ​ (Visa) ​ទេសចរណ៍​មក​ធ្វើ​ការ​ក្នុង​ប្រទេស​នេះ ជំនួស​ទិដ្ឋាការ​​ការងារ​​។ សម្រាប់​តៃវ៉ាន់​ប្រសិន​ចង់​មក​ថត​ឬ​ធ្វើការ​អ្វី​មួយ​ត្រូវ​តែ​​កាន់​ទិដ្ឋាការ​​ការងារ។

 

មន្ត្រី​អន្តោប្រវេសន៍​​តាម​​ប្រាប់​ឲ្យ​ដឹង​ថា​៖”​ក្នុង​នាម​ជា​តារា​កាន់​ទិដ្ឋាការ​ទេសចរណ៍​​មក​ធ្វើ​ការ​នៅ​តៃវ៉ាន់​គឺ​ផ្ទុយ​ពី​ច្បាប់ ហើយ​អ្នក​ផលិត​កម្មវិធី​ត្រូវ​តែ​ពន្យល់​រឿង​នេះ​ឲ្យ​ច្បាស់​ក្នុង​ពេល​នេះ។ ពួក​យើង​នឹង​នឹង​ចាត់​វិធានការ​ស៊ើបអង្កេត​ ហើយ​អាន​នឹង​ឈាន​ដល់​ការ​​ដេញLuhan ចាកចេញ​​ពី​តៃវ៉ាន់​ផង​ដែរ”។ បើ​តាម​ផ្លូវ​ច្បាប់​​តាម​កំហុស​នេះ​ Luhan អាច​​នឹង​បាន​អនុញ្ញាត​ឲ្យ​ចូល​តៃវ៉ាន់​រយៈពេល​៥​ឆ្នាំ៕

 

Luhan អាច​នឹង​ត្រូវ​ហាម​មិន​ឲ្យ​ចូល​តៃវ៉ាន់​៥​ឆ្នាំ​ដោយ​សារ​តែ …

 

Luhan អាច​នឹង​ត្រូវ​ហាម​មិន​ឲ្យ​ចូល​តៃវ៉ាន់​៥​ឆ្នាំ​ដោយ​សារ​តែ …

 

ចុចអាន៖សមាជិក EXO លេច​មុខ​នៅ​វៀតណាម ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ឈរ​ចាំ​ពី​ល្ងាច​ដល់​ព្រឹក​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ koreaboo

​​