ប៊ី​រី​យ៉ា ទទួល​កាដូ​ខ្សែដៃ​ពេជ្រ​ពី​ស្វាមី​មុន​ថ្ងៃ​ខួបកំណើត​

តារាសម្តែងរូបស្រស់ ប៊ីរីយ៉ា ត្រូវបានស្វាមីរួមទាំងមិត្តភក្តិធ្វើពីធីខួបកំណើតឱ្យនាងកាលពីយប់ មិញដោយមិនបានឱ្យនាងដឹងខ្លួនជាមុនឡើយ ។ បើទោះបីមិនមែនជាពិធីអធិកអធមក៏ដោយ តែតារា សម្តែងរូបនេះបាន សម្តែងនូវអារម្មណ៏សប្បាយរីករាយបំផុត ជាពិសេសនាងរំភើបជាមួយ នឹងកាដូខ្សែ ដៃពេជ្រដែលស្វាមីរបស់នាងបានជូនមុនថ្ងៃខួបកំណើត ។

ប៊ី​រី​យ៉ា ទទួល​កាដូ​ខ្សែដៃ​ពេជ្រ​ពី​ស្វាមី​មុន​ថ្ងៃ​ខួបកំណើត​

ដោយសារតែទើបនឹងរៀបចំពិធីខួបកំណើតឱ្យកូនស្រីជាទីស្រឡាញ់ឈ្មោះ Labina គម្រប់អាយុ មួយខួបកាលពីពេលថ្មីៗនេះ និង មានការចូលរួមពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើននោះ ទើប តារាសម្តែង ប៊ីរីយ៉ា បានសម្រេចចិត្តមិនធ្វើពិធីខួបកំណើតរបស់ខ្លួននោះទេ ។ តែយ៉ាងណាក៏ដោយមិត្តភក្តិ និង ស្វាមីរបស់ នាងបានរៀបចំធ្វើពិធីខួបកំណើតឱ្យនាងកាលពីយប់មិញនៅឯភោជនីយដ្ឋានមួយ ។ ក្រៅ ពីទទួលបានពាក្យពេចន៏ជូនពរហើយនោះ ប៊ីរីយ៉ា ក៏បានទទួលវត្តុអនុស្សាវរីយ៏មួយចំនួនពីមិត្តភក្តិក្នុងថ្ងៃ ខួបរបស់នាងផងដែរ ។

ប៊ី​រី​យ៉ា ទទួល​កាដូ​ខ្សែដៃ​ពេជ្រ​ពី​ស្វាមី​មុន​ថ្ងៃ​ខួបកំណើត​

តែអ្វីដែលធ្វើឱ្យ ប៊ីរីយ៉ា កាន់តែរំភើប និង ញញឹមបិទមាត់មិនជិតនោះ គឺនាង ទទួលបានកាដូដ៏ពិសេសមួយពីស្វាមីជាទីស្រលាញ់របស់នាង គឺខ្សៃដៃពេជ្រដ៏ស្រស់ស្អាតមួយខ្សែ ។ប៊ីរីយ៉ា បាននិយាយថា «និយាយតាមត្រង់ចុះខ្ញុំរំភើបចិត្តខ្លាំងមែនទែននៅ ពេលស្វាមីជូនកាដូនេះ ដល់ខ្ញុំ នេះជាលើកទីពីរហើយដែលគាត់ជូនវត្តុដ៏មានតម្លៃបែបនេះ» ។ ទោះជាយ៉ាងណាក៏ដោយ ប៊ីរីយ៉ា បានបដិសេធមិននិយាយពីតម្លៃខ្សែដៃនោះទេ ដោយនាងបានប្រាប់ថា ទុកជារឿងអាថ៌កំបាំង ។

ប៊ី​រី​យ៉ា ទទួល​កាដូ​ខ្សែដៃ​ពេជ្រ​ពី​ស្វាមី​មុន​ថ្ងៃ​ខួបកំណើត​

សូមបញ្ជាក់ផងដែរថា លើកទីមួយដែលនាងបានទទួលវត្ថុសំណព្វចិត្តពីស្វាមី គឺចិញ្ជៀនរៀបការ ។ ក្រោយពីសម្រាលកូនរឹងដៃ រឹងេជើងរួចមកអ្នកនាង ប៊ីរីយ៉ា បានត្រលប់ចូលមកក្នុងសិល្បៈវិញហើយ នាងប្រាប់ថា មានការ ងាររវល់ច្រើន ជាពិេសសធ្វើជាពិធីការិនី និង ថតរឿងឱ្យកម្មវិធីឡូយ ៩ ។ ថ្មីៗនេះ នាងមិនទទួលថតរឿងដល់ទៅបីរឿងដោយសារតែគ្មាន ពេលវេលាគ្រប់គ្រាន់ ។ បើនិយាយពីសម្រស់វិញ គឺ ប៊ីរីយ៉ា នៅតែមានរូបរាងស្រស់ស្អាតដដែលស្ទើរតែមិនដឹងថា នាងមានស្វាមី និង មានកូនមួយនោះទេ ៕ ចេនី