អ៊ា​ម វ​ន្នី ទៅដល់​ទឹកដី​បារាំង​

6 Videos


បន្ទាប់ពីសម្តែងនៅអាមេរិកចប់ អ៊ាម វន្នី បានបន្តចេញដំណើរទៅសម្តែងនៅប្រទេស បារាំង ជាបន្តទៀត មិនដឹងថា ការសម្តែងនៅប្រទេសបារាំងរបស់ អ៊ាម វន្នី អាចទទួលបានជោគជ័យខ្លាំង ដូចពេលសម្តែងនៅសហរដ្ឋអាេមរិកឬយ៉ាងណានោះទេ? ។

អ៊ា​ម វ​ន្នី ទៅដល់​ទឹកដី​បារាំង​

អ៊ាម វន្នី ទើបតែទៅដល់ប្រទេសបារាំង កាលពីថ្ងៃទី ២៩ ខែមេសា បន្ទាប់ពីសម្តែងនៅសហរដ្ឋអាមេរិក រយៈពេលមួយខែកន្លះ ។ ទាក់ទងនិងការសម្តែងនៅសហរដ្ឋអាេមរិក គឺមានការគាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរនៅទីនោះ រហូតធ្វើឲ្យ អ៊ាម វន្នី មានឱកាសបានចេញទៅសម្តែងនៅប្រទេស បារាំង ជាបន្តទៀត ។ មុននឹងចាកចេញពីទឹកដីមហាអំណាច អាេមរិក អ៊ាម វន្នី បានថតបទចម្រៀងថ្មីមួយ ថែមទាំងបានសម្តែងនិងថតខារ៉ាអូខេទៀតផង ។

អ៊ា​ម វ​ន្នី ទៅដល់​ទឹកដី​បារាំង​

អ៊ាម វន្នី ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជននៅលើទឹកដីសហរដ្ឋអាេមរិក តែសម្រាប់ប្រទេស បារាំង វិញ នៅពុំទាន់ដឹងថា អ៊ាម វន្នី អាចទទួលបានការចាប់អារម្មណ៍ពីបងប្អូនខ្មែរដែលរស់នៅទីនោះច្រើនឬយ៉ាងណាទេ ពីព្រោះគេមិនទាន់ចេញសម្តែងនៅឡើយទេ ។ អ៊ាម វន្នី បានបង្ហាញនូវអារម្មណ៍រីករាយថា ពេលនេះ លោកកំពុងស្ថិតនៅក្នុងទឹកដីប្រទេសបារាំង លោករីករាយខ្លាំងណាស់ដែលបានជួបជាមួយបងប្អូនខ្មែរនៅទីនោះ ៕ អាលីណា

អ៊ា​ម វ​ន្នី ទៅដល់​ទឹកដី​បារាំង​
អ៊ា​ម វ​ន្នី ទៅដល់​ទឹកដី​បារាំង​
អ៊ា​ម វ​ន្នី ទៅដល់​ទឹកដី​បារាំង​
អ៊ា​ម វ​ន្នី ទៅដល់​ទឹកដី​បារាំង​