លោកយាយ លោកតា​១៦០​នាក់ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពី ​លោកជំទាវ បាន ស្រីមុំ

ប៉ៃលិន ​៖ នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ ក្រុមការងារ​មូលនិធិ​លោកជំទាវ បាន ស្រីមុំ អ៊ី ឈា​ន អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ប៉ៃលិន បាន​បន្ត​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ដល់​ លោកយាយ លោកតា ជន ចាស់ជរា មកពី​តាម​បណ្ដា​ភូមិ ឃុំ សង្កាត់​នៃ​ខេត្ត​ប៉ៃលិន សរុប​១៦០​នាក់ កម្មវិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

បើ​តាម​ក្រុមការងារ​មូលនិធិ ​លោកជំទាវ​ បាន ស្រីមុំ អ៊ី​ឈាន បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​នេះ បើ​ទោះ​លោកជំទាវ​ជាប់រវល់​មិនបាន​ជួប​ចុះ​ចែក​ដោយ​ផ្ទាល់ ក៏​លោក​បាន​ចាត់​ឲ្យ​ក្រុមការងារ​តំណាង​លោក​ជំទាវ​ចុះ​ចែក​នៅ​ទីស្នាក់ការ​មូលនិធិ​លោកជំទាវ ខេត្ត​ប៉ៃលិន និង​តាម​គោលដៅ​នៅ​តាម​បណ្ដា​ឃុំ​នៃ​ស្រុក​សាលា​ក្រៅ និង​ទៅដល់​ផ្ទះ​លោកយាយ​ លោកតា​ចាស់ៗ​អាយុ​ច្រើន ដែល​មាន​ការពិបាក​ក្នុង​ការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ។ ក្រុមការងារ​របស់​លោក​ជំទាវ​បាន​បន្ត​ថា​ ការឧបត្ថម្ភ​ជា​ថវិកា​ជូន​លោក​យា​យ លោកតា ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត គឺ​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃទី​០៣ នៃ​ខែ​នីមួយៗ អស់​រយៈ​ពេល ៦​ឆ្នាំ​មក​ហើយ ចាប់តាំងពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៦​នេះ ដោយ​លោកយាយ លោកតា ម្នាក់ៗ​ទទួល​បាន​ថវិកា ១០០,០០០​រៀល (​មួយ​សែន​រៀល​គត់​)។ ហើយ​ថវិកា​នេះ​គឺ​ដើម្បី​ទ្រទ្រង់​សុខភាព ព្រម​ទាំ​ង​ឲ្យ​លោកយាយ ​លោកតា បាន​ធ្វើ​បុណ្យទាន​ខ្លះៗ​ផង​ដែរ។​

ជាង​នេះ​ទៅ​លោក​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម អ៊ី ឈាន និង​លោ​ក​ជំទាវ បាន ស្រីមុំ ជូន​ដល់​លោកយាយ លោកតា ទាំងអស់ ដោយ​ឯកឧត្តម និង​លោកជំទាវ តែង​តែ​គិតគូរ​ពី​សុខទុក្ខ​លោកឪពុក អ្នក​ម្តាយ​ទាំងអស់ ហើយ​សូម​ឲ្យ​លោកយាយ លោកតា ថែរក្សា​សុខភាព រស់នៅ​ត្រូវ​មាន​អនាម័យ ដោយ​ហូប​ស្អាត ទទួលទាន​ទឹក​ស្អាត និង​សូម​ឲ្យ​លោកយាយ លោកតា និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​គ្រោះថ្នាក់​ផ្សេងៗ រួម​ទាំង​រន្ទះ អគ្គិភ័យ និង​ការ​បាក់​លំនៅ​ដ្ឋាន​ ដោយសារ​ខ្យល់​កន្ត្រាក់ និង​ខ្យល់ព្យុះ ដែល​បង្កឡើង​ជាយថាហេតុ៕