វាយ​សម្លាប់​ម្នាក់​ និង​រត់​រួច​ម្នាក់ ​ក្នុង​អំពើ​ប្លន់​យក​ម៉ូតូ​​នៅ​គល់​ស្ពាន​អាកាស​៥​មករា

វាយ​សម្លាប់​ម្នាក់​ និង​រត់​រួច​ម្នាក់ ​ក្នុង​អំពើ​ប្លន់​យក​ម៉ូតូ​​នៅ​គល់​ស្ពាន​អាកាស​៥​មករា

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ក្រោយ​ពី​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ ​​មាន​គ្នា ប្រមាណ​៦​នាក់ ជិះ​ម៉ូតូ​ដេញ​វាយ​ ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​​ ដោយ​សុវត្ថិភាព​នោះ ហើយ​ក្រោយ​ពេល​កើតហេតុ​យុវជន​ម្នាក់​ទៀត​ ដែល​ជិះ​ម៉ូតូ​ជាមួយ​ជនរងគ្រោះ​ ក៏​ត្រូវ​បាន​ប៉ូលិស​ធ្វើការ​ឃាត់​ខ្លួន​ដើម្បី​សួរនាំ​ផង​ដែរ ​ដោយសារ​តែ​មាន​ថ្នាំញៀន​ជាប់​ខ្លួន។

អំពើ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​ខាង​លើ​ បាន​កើត​មាន​ឡើង​ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀបភ្លឺ​ ថ្ងៃ​ទី​​៣ ​​ខែ​ឧសភា ឆ្នាំ​២០១៦ ​តាម​បណ្ដោយ​ផ្លូវ ​សហព័ន្ធ​រុស្ស៊ី​ កែង​ផ្លូវ​លេខ​២៣៣​ខាង​កើត​ស្ពាន​អាកាស​៥​មករា​ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌ​ទួលគោក។

ជនរងគ្រោះ​ ដែល​ស្លាប់​ម្នាក់​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​តឹង សុភាព​ ហៅ​ស៊ឹង ​សុភាព​ អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​កោះ​ពេជ្រ (​ជា​អ្នក​ជិះ​ពីក្រោយ​) និង​ម្នាក់​ទៀត​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​លី សាវុធ​ អាយុ​២៨​ឆ្នាំ ​មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកល្អក់​១ ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ពាក់​ស្លាក​លេខ​ភ្នំពេញ​1FD-1240 ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់។

ម្ចាស់​ម៉ូតូ​ខាង​លើ​បាន​អះអាង​ថា មុន​ពេល​កើតហេតុ​ខ្លួន និង​ជនរងគ្រោះ​ ដែល​ស្លាប់ រួម​ទាំង​មិត្តភ័ក្ដិ​៩​នាក់​ទៀត ​បាន​ទៅ​ផឹកស៊ី​នៅ​ហាង​២​កន្លែង។ បន្ទាប់​មក​ ពេល​ស្រវឹង​ ខ្លួន​និង​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​រក​ទិញ​គ្រឿងញៀន​មក​ប្រើ ដោយ​ជិះ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៨៩ លុះ​ជិះ​មកដល់​មុខ​ផ្សារ​ទួលគោក ក៏​ស្រាប់​តែ​មាន​ជន​មិន​ស្គាល់មុខ​មួយ​ក្រុម​មាន​គ្នា​៦ នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មិន​ស្គាល់​ម៉ាក ប្រដាប់​ដោយ​ដំបង​និង​ដុំ​ថ្ម បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​វាយ ពួកគេ (​ជនរងគ្រោះ​) រហូតមកដល់​ចំណុច​ស្ពាន​អាកាស​៥​មករា ពួកគេ​ក៏​ជិះ​ចូល​ផ្លូវ​ក្រោម​ដី ព្យាយាម​គេចខ្លួន តែ​គេច​មិន​ផុត​ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​នោះ​ដេញ​តាម​ទាន់​ និង​បាន​វាយ​ជនរងគ្រោះ​រហូត​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។ ចំណែក​រូបគេ​បាន​គេច​ខ្លួន​រួច ហើយ​ក្រុម​ល្មើស​បាន​លើក​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេច​ខ្លួន​បាត់​តែម្តង។

ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ រួច​ក៏​នាំ​ខ្លួន​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ រួម​ទាំង​មិត្តភ័ក្ដិ​ម្នាក់ទៀត​ចាប់​វាយ​ខ្នោះ ដើម្បី​យក​ទៅ​សាកសួរ​ផង​ដែរ ព្រោះ​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន៕