លុចស៊ីស ​ព្រលះ​ជាមួយ​​ម៉ូតូ​វ៉េវ​ ស្លាប់​ម្នាក់​ នៅ​កន្លែង​កើត​ហេតុ​

លុចស៊ីស ​ព្រលះ​ជាមួយ​​ម៉ូតូ​វ៉េវ​ ស្លាប់​ម្នាក់​ នៅ​កន្លែង​កើត​ហេតុ​



កំពង់ចាម ​៖​ គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​​រន្ធត់​មួយ​​រវាង​រថយន្ត​លុចស៊ីស​ និង​ម៉ូតូ​វ៉េវ ​ក្នុង​ទិសដៅ​ច្រាស​ទិស​គ្នា​ បណ្ដាលឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២៣​និង​១០នាទី​យប់​ថ្ងៃទី២ ខែ​ឧសភា ឆ្នាំ​២០១៦ ​ស្ថិត​ក្នុងភូមិ​បឹង​ស្នាយ ​សង្កាត់​សំបួរ​មា​ស​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​។​
​ ​
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ គេ​ឃើញ​បុរស​ ឈ្មោះ ឃួន ម៉ានិត អាយុ៤៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​ស្នាយ​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម ​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ ​ធ្វើដំណើរ​ពី​ជើង​មក​ត្បូង ពេល​មក​ដល់​មុខ​ប៉ុស្តិ៍​យាម​ផ្ទះ​ លោក​អភិបាលខេត្ត​កំពង់ចាម ​ស្រាប់តែ​មាន​រថយន្ត​ ម៉ាក​លុច​ស៊ី​ស​ ពណ៌​ស​ ពាក់​ស្លា​ក​លេខ​មើល​មិន​ច្បាស់​ ធ្វើដំណើរ​ពី​ត្បូង​ មក​ជើង ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ច្រាស​គ្នា​ បាន​បុក​ជាមួយ​ម៉ូតូ​វ៉េវ​ ពេញទំហឹង​ធ្វើ​ឲ្យ​​ម៉ូតូ ​និង​អ្នកបើកបរ​ផ្លោង​ប្រហែល២០ម​។​
​ ​
លោក សោម យូ​សេង នគរបាល​ចរាចរណ៍​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្ដាលឲ្យ​អ្នកបើកបរ​ម៉ូតូ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ជាមួយ​ម៉ូតូ​វ៉េវ ​ត្រូវ​ខូចខាត​អស់ទាំង​ស្រុង។​
​ ​
លោក សោម យូ​សេង បាន​បញ្ជាក់​ថា​ អ្នកបើកបរ ​និង​រថយន្ត​បង្ក​ហេតុ​បាន​បើក​គេចខ្លួន​ទៅ​ខាង​ជើ​ង​បាត់ស្រមោល​ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​។ ​ចំនែក​សព​ជនរងគ្រោះ​​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

លុចស៊ីស ​ព្រលះ​ជាមួយ​​ម៉ូតូ​វ៉េវ​ ស្លាប់​ម្នាក់​ នៅ​កន្លែង​កើត​ហេតុ​