លោក​ញឹក ប៊ុនឆៃ​ អញ្ជើញ​ចូលរួម​ពិធី​លៀង​សាយភោជន៍​រៀបចំ​ដោយ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា

លោក​ញឹក ប៊ុនឆៃ​ អញ្ជើញ​ចូលរួម​ពិធី​លៀង​សាយភោជន៍​រៀបចំ​ដោយ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា

ភ្នំពេញ​ ៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​២​ ខែ​ឧសភា ឆ្នាំ​២០១៦ ​លោក​ញឹក ប៊ុនឆៃ និង​គណៈប្រតិភូ​បាន​អញ្ជើញ​ចូលរួម​ពិធី​លៀង​សាយភោជន៍​ ដែល​រៀបចំ​ដោយ​លោក ណាត់​ថា​វុ​ដ្ឋ ភោធិសារោ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពិធី​នេះ​រៀបចំ​ធ្វើ​នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត ដើម្បី​ជូន​ជា​កិត្តិយស​ដល់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។

ឥស្សរជន​ជាន់ខ្ពស់​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ដែល​អញ្ជើញ​ចូលរួម​អម​ជាមួយ​មាន ​លោក ញឹក ប៊ុនឆៃ លោក ទា ចំ​រ៉ាត់ ប្រធាន​កិត្តិយស​លោក ខាន់ សាវឿន ​អនុប្រធាន​ លោក​សឹម សុន អគ្គលេខាធិការ លោក អ៊ឹង ទាស៊ាម នាយក​ខុទ្ទកាល័យ លោក​ទុំ សម្បុរ អ្នកនាំពាក្យ​លោក ឈឹម ឈន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​លោក​ចាន់ ន​រ៉ា អគ្គលេខាធិការ​រង។

លោក​ណាត់​ថា​វុ​ដ្ឍ ភោ​ធិ​សា​រោ មានប្រសាសន៍​ស្វាគមន៍ គណៈ ប្រតិភូ​នៃ​គណបក្ស​ខ្មែរ​រួបរួម ជាតិ ដែល​បានផ្តល់​កិត្តិយស ចូលរួម​ពិធី លៀង​សាយភោជន៍​នេះ ដោយ​ឯកឧត្តម បាន​គូសបញ្ជាក់ថា ឯកឧត្តម មាន​សេចក្តីសោមនស្ស​រីករាយ ដែល​ថ្នាក់ដឹកនាំ នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​សុទ្ធ​សឹង​ជា​មិត្ត​ចាស់ៗ ដែល​ធ្លាប់មាន ទំនាក់ទំនង​ជាមួយគ្នា​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ។

ជាមួយ​នឹង​ការ​ថ្លែងអំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ដ៏​កក់​ក្តៅ​របស់​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ញឹក ប៊ុនឆៃ បាន​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​តស៊ូ​របស់​ក្រុម​មេដឹកនាំ​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​បាន​ដង្ហែ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ​ព្រះ​បរម​រតន​កោដ្ឋ ដោយ​ស្មោះ​ស្ម័គ្រ​ចាប់តាំងពី​កំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្នុង​ព្រះរាជ​បូជនីយកិច្ច​ជា​ប្រវត្តិសាស្ត្រ​ប្រឆាំង ការឈ្លានពាន​កាន់កាប់​ដោយ​កងទ័ព​បរទេស​ក្នុង​ប្រទេស​កម្ពុជា​។​
​នៅ​ចុងបញ្ចប់ លោក ណាត់​ថា​វុ​ឌ្ឍ ភោ​ធិ​សា​រោ បាន​ប្រសិទ្ធិ​ពរ ជូន​ចំពោះ​លោក ញឹក ប៊ុនឆៃ និង​ថ្នាក់ដឹកនាំ​ព្រមទាំង​គណបក្ស ខ្មែរ​រួបរួម​ជាតិ ឲ្យ​ទទួល​បាន​ជោគជ័យ ក្នុង​បេសកកម្ម​បម្រើ ប្រទេសជាតិ​គ្រប់ប្រការ៕