វិធី​ថែ​ទាំ​សុខ​ភាព​សម្រាប់​​អ្នក​​ជម្ងឺ​លើស​ឈាម

បើ​យើង​និយាយ​អំពី​ជម្ងឺលើសឈាម​មាន​បងប្អូន​ជាច្រើន​មាន​ភាព​ខ្លាចរអា​យ៉ាងខ្លាំង​។​ ដោយសារ​តែ​ជម្ងឺលើសឈាម​គឺ​ជា​សម្ពាធ​ឈាម​នៅក្នុង​ខ្លួន​របស់​មនុស្ស​ឡើង​ខ្ពស់​​ខុសពី​ធម្មតា​ដែល​អាច​ ធ្វើឱ្យ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ​ឬ​ដាច់​អាច​ធ្វើ ឱ្យ​មនុស្ស​យើង​ស្លាប់​មួយ​ចំហៀង​ខ្លួន​។ ហើយ​នៅពេល​ដែល​សម្ពាធ​ឈាម​ឡើង​ខ្លាំង អាច​ធ្វើឱ្យ​គាំងបេះដូង​ស្លាប់​ភ្លាមៗ​តែ ម្ដង​។

ជម្ងឺលើសឈាម​គឺ​ទាមទារ​ការថែទាំ និង​ការព្យាបាល​អស់​មួយជីវិត ដោយ​អ្នក​ជម្ងឺ​ត្រូវ​កាត់បន្ថយ​ចំណីអាហា​រណា​ដែល​សម្បូរ​ទៅ​ដោយ​សារជាតិ​ប្រៃ ជាតិ​ស្ករ មិន​ត្រូវ​ទទួល​ទាន​ផ្អែម​ពេក​។​ ហើយ​សូម​កាត់បន្ថយ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ច្រើនពេក ត្រូវ​ទទួល​ទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។​​ការធ្វើ​លំ​ហាត់់ប្រាណ ដូច​ជា​ការ​ដើរ​លឿន​ប្រ មាណ​ជា​៣០​នាទី​នៅក្នុង​មួយ​ថ្ងៃ​ឱ្យបាន​ជា​ប្រចាំ​វា​មាន​សារៈប្រយោជន៍​ខ្លាំងណាស់​នៅ​ក្នុង​ការជួយ​ធ្វើឱ្យ​អ្នក​ជម្ងឺ​លើស​ឈាម​មិនសូវ​ឡើង​ទម្ងន់​ខ្លាំង​អាច​ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​បាន​។

អ្នក​ជម្ងឺ​ត្រូវ​តែ​ទទួលទាន​ថ្នាំ​ឱ្យបាន​ទៀងទាត់​ទៅតាម​គ្រូ ពេទ្យ​ណែនាំ​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។ ត្រូវ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ជា​រៀងរាល់​១​ខែម្ដង​ឬ​៣​ខែម្ដង ដើម្បី​ប្រើ​ថ្នាំ​។ សូម​ចៀសវាង​ការប្រើ​ថ្នាំ​ឱ្យ​ខ្លួន​ឯង​ផ្ទាល់​។​ដើម្បី​ចៀសវាង​ការ​កើត​ជម្ងឺ​លើសឈាម​លោក​អ្នក​មិន​ត្រូវ​ទទួល​ទាន​ស្រា បារី​​ច្រើន​​ហួស​កំណត់​​នោះ​ទេ ​(​បន្ដិចបន្ដួច​បាន​) មិន​ត្រូវ​ទទួល​ទាន​ប្រៃ​ពេក​។ ហើយ​ត្រូវ​ថែ​រក្សា​​ទម្ងន់​​កុំឱ្យ​ធាត់​ពេក​ត្រូវ​កាត់ បន្ថយ​នូវ​ភាព​មួម៉ៅ​តានតឹង​។ ហើយ​ត្រូវ​ចេះ​សម្រួល​អារម្មណ៍​ខ្លួនឯង​កុំ​ឱ្យ​ឆាប់​ខឹង​ច្រើនពេក​៕

ប្រភព៖ iknow

  • វិធី​ថែ​ទាំ​សុខ​ភាព​សម្រាប់​​អ្នក​​ជម្ងឺ​លើស​ឈាម已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:សុខភាព
Tags: