ប៉ូលិស​បង្ក្រាប និង​ឃាត់ខ្លួន កេ្ម​ង​ទំនើង​បង្ករ​ទំនាស់​បាន​៤​នាក់ នៅ​អង្គស្នួល​

កណ្តាល:
កម្លាំង​ប៉ុស្តិ៍នគរបាល​បែក​ចាន​និង​កម្លាំង​ជំនាញ​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ក្មេង​ទំនើង​បានចំនួន​៤​នាក់​ដេញ​វាយ​គ្នា បង្ករ​ការភ្ញាក់ផ្អើល​ដល់​សិស្ស​ដូចគ្នា កាលពី​វេលា​ម៉ោង១១​ព្រឹក ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​០៤​ស្ថិតក្នុង​ភូមិបែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ក្មេង​ទំនើង​ទាំង​២​ក្រុម​ដែល​ឃាត់ខ្លួន ទី​១៖​ឈ្មោះ​ភួ​ន ប៊ុន នាង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំជនជាតិ​ខែ្មរ​-​មុខរបរ​សិស្ស​ថ្នាក់​ទី​១២Bនៅ​ចំ​ការគួ​យ ឃុំ​ព្រៃ​ពួច​ស្រុក​អង្គស្នួលខេត្តកណ្តាល​។​(​កាន់ដំបង​ឬ​ស្សី​)​។​២-​ឈ្មោះ​ឡេង ជី​លីម​ភេទ​ប្រុស​អាយុ​១៩ឆ្នាំ​ជនជាតិ​ខែ្មរ​​មុខរបរ​សិស្ស​ថ្នាក់​១២H នៅ​ចំ​ការគួ​យ​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួលខេត្តកណ្តាល​។​(​កាន់​ខ្សែក្រវ៉ាត់​)​។​

​ក្រុមទី​២៖១-​ឈ្មោះ​ហុង ណេ​ត ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ជនជាតិ​ខែ្មរ មុខរបរ​សិស្ស​ថ្នាក់​ទី៩A​។​នៅ​ភូមិ​អន្លង់​ស្វាយ​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​​សែន​ជ័យ រាជធានី​ភ្នំពេញ​។​(​កាន់អំពៅ​១​កំណាត់​។​២-​ឈ្មោះ​អៀម សំបូរ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរសិស្ស​ថ្នាក់​ទី​៩F​។​

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ បាន​ដកហូត វត្ថុតាង​បាន​-​ដំបង​១ អំពៅ​១​កំណាត់ខ្សែរ​ក្រវ៉ាត់​១-​ម៉ូតូ​២​គ្រឿង​C125​ពាក់​ស្លាក​លេខ​​កណ្ដាល​1N-5562​និង​គុប​ជ្រុង៥០​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AK-9307​។​

​នៅ​មុនពេល​កើតហេតុ​វេលា ម៉ោង​១០​ព្រឹក​ក្មេង​ទំនើង​ទាំង​២​ក្រុម​បាន​ទៅ​ក​នែ្ល​ង​ម៉ា​តនៅ​ស្ថា​នី​យ៏​ប្រេងសាំង​តេ​លា​ពេលនោះ​ឈ្មោះ​​ភួ​ន​ប៊ុន នាង​និយាយ ទៅកាន់​ឈ្មោះហុង ណេ​ត​ថា​មកនេះ​អញ់​ខោក​ក្បាល​១​និយាយ​រួច​ឈ្មោះ​ហុង ណេ​តទៅនិយាយប្រាប់​មិត្ត​ភ​ក្រ័​ឈ្មោះ​លាង​ម៉េង ឃាង​ថា​គេ​រក​វាយ​អញ លុះដល់​ម៉ោងកើតហេតុ​ខាងលើ​ទើប​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​បង្ករ​ការភ្ញាក់ផ្អើល​ដ​ល់​សិស្ស​ដូច​​គ្នា​។ពេលនោះ​កម្លាំង​ប៉ុស្តិ៍នគរបាល​បែក​ចាន​និង​កម្លាំង​ជំនាញ​ចុះបង្ក្រាប​ឃាត់ខ្លួន​បានចំនួន​៤​នាក់​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សួរនាំ ៕​R