រថយន្ត​ដឹក​ដី បុក​ម៉ូតូ​បណ្តាលអោយ បុរស​ម្នាក់​រងរបួស​ធ្ងន់​

កណ្តាល:
 បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ធ្ងន់​ដោយ​បាក់ដៃ​និង​ជើងឆ្វេង ក្នុង​គ្រោះថ្នាក់​បង្កឡើងរវាងរ​ថ​យន្ត​ដឹក​ដី បុក​ម៉ូតូ​ពេញទំហឹង កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២ខែឧសភា ឆ្នាំ​២០១៦​ចំណុចកើតហេតុ​ចន្លោះ​គីឡូម៉ែត្រ​១៩​ក្នុងភូមិ​ស្លាប​តា​អោន ឃុំគគីរ​ស្រុក​កៀនស្វាយ​​ខេត្តកណ្ដាល​។​

រថយន្ត​ដឹក​ដី បុក​ម៉ូតូ​បណ្តាលអោយ បុរស​ម្នាក់​រងរបួស​ធ្ងន់​

​ជនរងគ្រោះ ឈ្មោះ ទេព ភក្ដី ភេទ​ប្រុស អាយុ​២២ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​តាស្អាង ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយ​​រៀង​។ ចំណែក​អ្នកបើករថយន្ត បង្កមិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​កើតហេតុ​បាន​រត់​គេចខ្លួនបាត់​។​

រថយន្ត​ដឹក​ដី បុក​ម៉ូតូ​បណ្តាលអោយ បុរស​ម្នាក់​រងរបួស​ធ្ងន់​

​អ្នកឃើញ​ហេតុការណ៍ បាន​និយាយថា មុនពេល​កើតហេតុ ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ១​គ្រឿង​ម៉ាក​សេ​១២៥​ពណ៌ ក្រហម​ស៊េរី​២០១៤ ​បិត​តែម​២០១៦​ពាក់​ស្លាក់​លេខកណ្ដាល​1I-4753​ទិសដៅ​ភ្នំពេញ​-​អ្នក​លឿង​មកដល់​ចំណុចកើតហេតុ​ត្រូវបានរថយន្ត​ដឹក​ដី​កែច្នៃ​ពណ៌​​ខៀវ​ប្រភេទ​តូច​បើកបរ​ក្នុងទិសដៅ​ភ្នំពេញ​ទៅ​អ្នកលឿង​បានមក​រំលោភ​លើ​ចំណែក​ផ្លូវ​ខាងស្ដាំ​របស់​ម៉ូតូ​ហើយ​បុក​លើ​ម៉ូតូ​របស់​ជនរង​​គ្រោះ​បណ្ដាលអោយ អ្នកបើកបរ​ម៉ូតូ​រងរបួស​បាក់ដៃ​នឹង​ជើង​ខាងឆ្វេង​។​

រថយន្ត​ដឹក​ដី បុក​ម៉ូតូ​បណ្តាលអោយ បុរស​ម្នាក់​រងរបួស​ធ្ងន់​

 ក្រោយ​កើតហេតុ​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​បន្ត​នីតិវិធី​បញ្ជូន​ជនរងគ្រោះទៅកាន់​មន្ទី​ពេទ្យ​នឹង​ប្រមូល​មធ្យោបាយ​មកកាន់​អធិការដ្ឋាន នគរបាលស្រុក​រង់ចាំ​ដោះស្រាយ​គ្នា តាម​និតិ​វិធី​៕​R