អនុញ្ញាត​សិទ្ធិ​ឲ្យ​តែ​អ្នកទេសចរ​ថ្មើ​ជើង និង​អ្នកជិះ​កង់ ឬ​ករណី​បន្ទាន់​ផ្សេងៗ អាចធ្វើ​ដំណើរ​ត្រង់​ទៅមុខ​ប្រាសាទ​អង្គរ​

ភ្នំពេញ:
​ដើម្បី​លើក​សោភ័ណភាព​បរិវេណ​មុខ​អង្គរ​អច្ឆរិយៈ អាជ្ញាធរ​អនុញ្ញាត​សិទ្ធិ​អោយតែ​អ្នកទេសចរ​ថ្មើ​ជើង និង​អ្នកជិះ​កង់ ឬ​ករណី​បន្ទាន់​ផ្សេងៗ អាចធ្វើ​ដំណើរ​ត្រង់​ទៅមុខ​ប្រាសាទអង្គរវត្ត​តែប៉ុណ្ណោះ​។

​រួមគ្នា​ដើម្បី​សណ្តាប់ធ្នាប់​ចរាចរណ៍ និង​សុវត្ថិភាព​នៅ​បរិវេណ​អង្គរ យើង​នាំគ្នា​ចូលរួម​រៀបចំ​អោយមាន​សណ្តាប់ធ្នាប់​ចរាចរណ៍​ល្អ​នៅមុខ​ប្រាសាទអង្គរវត្ត ដើម្បី​លើកស្ទួយ កិត្យានុភាព​នៃ​សម្បត្តិ​វប្បធម៌​ពិភពលោក​ដ៏​ល្បីល្បាញ​។​

​ចាប់ពីពេលនេះ​តទៅ គឺ​មានតែ​អ្នកទេសចរ​ថ្មើ​ជើង និង​អ្នកជិះ​កង់ ឬ​ក្នុងករណី​បន្ទាន់​ផ្សេងៗ​ដូចជា​រថយន្ត​ពន្លត់អគ្គីភ័យ និង​រថយន្ត​សង្គ្រោះបន្ទាន់​ប៉ុណ្ណោះ​ដែល​អនុ​ញ្ញា​ត្ត​អោយធ្វើ​ដំណើរ​ត្រង់​ទៅមុខ​ប្រាសាទអង្គរវត្ត​បាន​។ នេះ​គឺ​ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍ ការថែរក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ទេសចរណ៍ និង លើក​សោភ័ណភាព​បរិវេណ​មុខ​អង្គរ​អច្ឆរិយៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​