​ទារក​ចម្លែក​កើតមក​មាន​ម្រាម​ដៃជើង​សរុប ៣១ កំពុង​ធ្វើ​ឲ្យ​ឪពុកម្ដាយ​អស់សង្ឃឹម​

6 Videos


រឿងចម្លែកមួយបានកើតឡើងនៅក្នុងទឹកដីប្រទេសចិន ដោយទារកវ័យ ៣ ខែម្នាក់ បានកើតមកជាមួយនឹងម្រាមដៃម្រាមជើងសរុបរហូតដល់ ៣១ ម្រាមឯណោះ ហើយសម្រាប់សភាពមិនប្រក្រតីនេះដែរ បានធ្វើឲ្យឪពុកម្ដាយរបស់គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងអស់សង្ឃឹមក្នុងការព្យាបាលវះកាត់ចំពោះរូបគេទៀតផង ។

​ទារក​ចម្លែក​កើតមក​មាន​ម្រាម​ដៃជើង​សរុប ៣១ កំពុង​ធ្វើ​ឲ្យ​ឪពុកម្ដាយ​អស់សង្ឃឹម​

យោងតាប្រភពព័ត៌មានបានឲ្យដឹងថា ទារកចម្លែកខាងលើគេហៅឈ្មោះថា ហុងហុង (Honghong) វ័យទើបតែ ៣ ខែ រស់នៅជាមួយឪពុកម្ដាយក្នុងខេត្តហ៊ូណាន (Hunan) ភាគកណ្ដាលប្រទេសចិន ។ ដៃទាំងពីររបស់ក្មេងតូច ហុងហុង មានចំនួន ១៥ ម្រាម និង ជើងទាំងពីរមានចំនួន ១៦ ម្រាម ដោយសារតែភាពខុសធម្មតារបស់ក្មេងតូចរូបនេះ ទើបធ្វើឲ្យឪពុម្ដាយរបស់គេអស់សង្ឃឹមក្នុងការព្យាបាលវះកាត់ ហើយបើតាមសម្ដីរបស់គ្រូពេទ្យក្នុងខេត្ត ហ៊ូណាន បាននិយាយថា ការវះកាត់នេះគឺពិបាកសង្ឃឹមខ្លាំងណាស់ ។

​ទារក​ចម្លែក​កើតមក​មាន​ម្រាម​ដៃជើង​សរុប ៣១ កំពុង​ធ្វើ​ឲ្យ​ឪពុកម្ដាយ​អស់សង្ឃឹម​

យោងតាមការរៀបរាប់របស់ម្ដាយ ហុងហុង បានឲ្យដឹងថា ការពិតអ្នកស្រីក៏មានបញ្ហាមិនប្រក្រតីជាមួយម្រាមដៃដូចគ្នាដែរ ដូចនេះហើយពេលដែលអ្នកស្រីកំពុងមានផ្ទៃពោះ ហុងហុង អ្នកស្រីតែងតែមានសេចក្ដីព្រួយបារម្មណ៍យ៉ាងខ្លាំង និង បានទៅឆ្លុះមើលកូនក្នុងផ្ទៃរបស់អ្នកស្រី នៅមន្ទីពេទ្យពីរទៅបីកន្លែងក្នុងប្រទេសចិន ដើម្បីចង់ដឹងពីស្ថានភាពកូនរបស់អ្នកស្រី ប៉ុន្តែគ្រូពេទ្យបានប្រាប់គាត់ថា ទារកក្នុងផ្ទៃមិនមានបញ្ហាអ្វីខ្លាំងទេ ។

​ទារក​ចម្លែក​កើតមក​មាន​ម្រាម​ដៃជើង​សរុប ៣១ កំពុង​ធ្វើ​ឲ្យ​ឪពុកម្ដាយ​អស់សង្ឃឹម​

គួរបញ្ជាក់ដែរថា បច្ចុប្បន្នគ្មានគ្រូពេទ្យណាម្នាក់នៅក្នុងប្រទេសចិនហ៊ានធានាអះអាងចំពោះការវះកាត់របស់ ហុងហុង ទេ ដោយគ្រូពេទ្យទាំងនោះនិយាយថា ការវះកាត់គឺមានការលំបាកខ្លាំង ៕ (ប្រភព៖ ឌាលលីមែល) កុសល

​ទារក​ចម្លែក​កើតមក​មាន​ម្រាម​ដៃជើង​សរុប ៣១ កំពុង​ធ្វើ​ឲ្យ​ឪពុកម្ដាយ​អស់សង្ឃឹម​
​ទារក​ចម្លែក​កើតមក​មាន​ម្រាម​ដៃជើង​សរុប ៣១ កំពុង​ធ្វើ​ឲ្យ​ឪពុកម្ដាយ​អស់សង្ឃឹម​