រថយន្ត​សាំយ៉ុង​ រអិល​​​បុក​ទ្វារ​រថយន្ត​ឡង់​គ្រី​ស័​រ​បន្តិចបន្តួច​ ​ត្រូវ​គេ​ទារ​សំណង​៥​ពាន់​​ដុល្លារ

រថយន្ត​សាំយ៉ុង​ រអិល​​​បុក​ទ្វារ​រថយន្ត​ឡង់​គ្រី​ស័​រ​បន្តិចបន្តួច​ ​ត្រូវ​គេ​ទារ​សំណង​៥​ពាន់​​ដុល្លារ

ភ្នំពេញ ​៖ រថយន្ត​តាក់ស៊ី​ប្រភេទ​សាំយ៉ុង​មួយ​គ្រឿង ដោយសារតែ​ម្ចាស់​របស់​វា​រវល់​ចុះ​មក​សួររក​ផ្លូវ​ទៅ​រង្វង់​មូល​ទួលគោក ​ស្រាប់តែ​រអិល​ទៅ​បុក​រថយន្ត Land Cruiser ២០១៥ កំពិត​ទ្វារ ២​កន្លែង​បន្តិច​បន្តួច ហើយ​ត្រូវ​បាន​អ្នកបើកបរ​រថយន្ត​ទំនើប​នេះ​ទារ​សំណង​៥​ពាន់​ដុល្លា ​ប៉ុន្តែ​ការ​ដោះ​ស្រាយ​មិន​បាន​ត្រូវរ៉ូវ​គ្នា​នោះ​ទេ។​ ហេតុការណ៍​នេះ​បាន​កើតមានឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦​នៅ​ស្តុប​ក្បែរ​ផ្ទះសំណាក់​ស្រែ ខាងមុខ​អនុវិទ្យាល័យ បឋមសិក្សា វត្ត​នាគ​វ័ន ផ្លូវ​៦០៨ កែង​ផ្លូវ​១៣២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​សាំ​យ៉ុង ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2H-7480 ដឹក​ភ្ញៀវ​មកពី​ខេត្ត បាន​អែប​ចត​នៅ​លើ​ផ្លូវ​៦០៨ ​ក្នុង​ទិសដៅ​ពី​កើត​មក​លិច រួច​ចុះ​ទៅ​សួររក​ផ្លូវ​ទៅ​រង្វង់​មូល​ទួលគោក តែ​ដោយ​ហ្វ្រាំង​ដៃ​ចាប់​មិន​ជាប់ ​ក៏បាន​រអិល​មក​បុក​រថយន្ត​ទំនើប​ ម៉ាក​Land Cruiser ២០១៥ ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AI-0011 នេះ បណ្ដាល​ឲ្យ​កំពិត​ទ្វារ​តែម្តង​។

ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត Land Cruiser ២០១៥​ បាន​ទារ​សំណង​ចំនួន​៥​ពាន់​ដុល្លា តែ​ខាង​រថយន្ត​តាក់ស៊ី​ព្រម​សង​២០០០​ដុល្លារ ដោយ​មិន​ត្រូវ​គ្នា​ទើប​ប៉ូលិស​ចរាចរណ៍​នៃ​អធិការដ្ឋាន​ខណ្ឌ​ទួ​លគោក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕