លោកស្រី​ម៉ែន សំអន ៖ កម្លាំង​មនុស្សធម៌ រួមគ្នា​សាមគ្គី​ជួយ​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនា​ការផ្តល់​ទឹក​

ភ្នំពេញ:
​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែន សំអន អញ្ជើញ​ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​១៥៣ ទិវា​ពិភពលោក​កាកបាទ​អឌ្ឍ​ច​ន្ទ័​ក្រហម ក្រោម​ប្រធានបទ​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា ដែល​បាន​ថវិកា​សរុប ៣០ ម៉ឺន​ដុល្លារ​។​

​ពិធី​នេះ​បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​៣ ឧសភា ឆ្នាំ​២០១៦ នេះ នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​លើក​ទី ១៥៣ ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៦ ក្រោម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​” ក្រោម​អធិបតី ភាព​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ន​សភា ព្រ​ទ្ធឹ​សភា និង​អធិការកិច្ច ។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​មានប្រសាសន៍​ផ្តាំផ្ញើ​នូវ​ការសាកសួ​សុខទុក្ខ​ពី សម្តេចព្រះ​មហាក្សត្រិយ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ហើយ​អង្គ​មេ​ទ្ទី​ញ ៨ ឧសភា នេះ នឹងធ្វើ​ការអំពាវនាវ​ដល់​សប្បុរស​ជនជាតិ និង​អន្តរជាតិ បន្ថែមទៀត​ចូលរួម​បរិច្ចាគ​ធនធាន​ហិរញ្ញវត្ថុ ដោយ​ស្ម័គ្រចិត្ត ដើម្បី​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ក្នុងន័យ លើកកម្ពស់​នូវ​វប្បធម៌​ចែករំលែក និង​ដើម្បីឱ្យ​ប្រធានបទ “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​” នេះ ទទួលបាន​ប្រសិទ្ធភាព និង​ជោគជ័យ​បន្ថែមទៀត​។
​លោកស្រី​ម៉ែន សំអន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​ឧកញ៉ា អស់លោក លោកស្រី ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ចូលរួម​ក្នុង​អង្គ​មិ​ទ្ទិញ​ដ៏​អធិកអធម​នាពេលនេះ ជាពិសេស ចំពោះ​ការចូលរួមចំណែក​ចែករំលែក​ថវិកា​ផ្ទាល់ខ្លួន សម្រាប់​ជា​ប្រយោជន៍​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌ នៃ​កាកបាទក្រហមកម្ពុជា សាខា​ខេត្តស្វាយរៀង​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​លោកស្រី​ផ្ទាល់ សូម​អំពាវនាវ​ដល់ លោក​ឧកញ៉ា លោក លោកស្រី ទាំងអស់​មេត្តា​ចូលរួម​ក្នុង​យុទ្ធនាការ ជួយផ្តល់​ទឹក​ជូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ខេត្តស្វាយរៀង ដែល​កំពុង​ប្រឈម​ការខ្វះ​ខាត់​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សូម​រំលឹក​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បាន​អំពាវនាវ ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចាត់​វិធានការណ៍​ជាបន្ទាន់​បំផុត ដោយ​ប្រើប្រាស់​ធនធាន​សរុប កម្លាំង​សរុប ដើម្បី​រួមសហការ​គ្នា​ជួយផ្តល់​ទឹកស្អាត ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួលរង​គ្រោះ​ដោយ​ខ្វះខាត​ទឹក ប្រើប្រាស់​ប្រចាំថ្ងៃ​។ ដោយ​សម្តេច​តេ​ជោ​បាន​ចាត់ទុកថា ករណីនេះ ជា​គ្រោះធម្មជាតិ​សម្រាប់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​នេះ ហើយ​ធានាថា មិន​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ការ​អត់​ទឹក នៅពេលដែល​យើង​បានដឹង​នោះឡើយ ។
​លោកស្រី​ម៉ែន សំអន ក៏បាន​ជម្រុញ​ឲ្យ​សម្ថ​កិច្ច​គ្រប់​ជាន់ថ្នាក់ នៅ​ខេត្តស្វាយរៀង ត្រូវ​សស្រោកសស្រាំ​ជួយ​ប្រជាពលរដ្ឋ រួមទាំង​កាកបាទក្រហមកម្ពុជា យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម និង​បណ្តា​កម្លាំង​មនុស្សធម៌​ដ៏ទៃទៀត សប្បុរសជន​នានា រួមគ្នា​សាមគ្គី​ជួយ​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនា​ការផ្តល់​ទឹក​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕​

លោកស្រី​ម៉ែន សំអន ៖ កម្លាំង​មនុស្សធម៌ រួមគ្នា​សាមគ្គី​ជួយ​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនា​ការផ្តល់​ទឹក​

លោកស្រី​ម៉ែន សំអន ៖ កម្លាំង​មនុស្សធម៌ រួមគ្នា​សាមគ្គី​ជួយ​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនា​ការផ្តល់​ទឹក​

លោកស្រី​ម៉ែន សំអន ៖ កម្លាំង​មនុស្សធម៌ រួមគ្នា​សាមគ្គី​ជួយ​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនា​ការផ្តល់​ទឹក​

លោកស្រី​ម៉ែន សំអន ៖ កម្លាំង​មនុស្សធម៌ រួមគ្នា​សាមគ្គី​ជួយ​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនា​ការផ្តល់​ទឹក​

លោកស្រី​ម៉ែន សំអន ៖ កម្លាំង​មនុស្សធម៌ រួមគ្នា​សាមគ្គី​ជួយ​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនា​ការផ្តល់​ទឹក​