ទិន្នផល​ឧស្សាហកម្ម​ចិន​កើនឡើង​ក្នុង​ខែមីនា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​3​ខែ

ប្រទេស​ចិន ៖ ទិន្នផល​ឧស្សាហកម្ម​របស់​ចិន​នៅ​ក្នុង​ខែមីនា​កន្លង​មកនេះ​បាន​កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​ផ្ទុយ​ពី​ការ​រំពឹង​ទុក ។ ប៉ុន្តែ​ការ​រើប​ឡើង​វិញ​នេះ​មាន​ភាព​ផុយ​ស្រួយ ខណៈ​ការ​នាំ​ចេញ និង​ការ​ប្រើប្រាស់​នៅ​តែ​បន្ត​ត្រដាបត្រដួស ។

ក្រសួង​ឧស្សាហកម្ម​បាន​ឲ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​នៃ​ផលិតកម្ម (MPI) របស់​ខ្លួន​នៅ​ក្នុង​ខែមីនា បាន​កើនឡើង​១,៨៣% បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ព័ត៌មាន Reuters បាន​ព្យាករ​ថា វា​នឹង​ធ្លាក់​ចុះ​០,១% ។

នៅ​ក្នុង​ខែកុម្ភៈ ទិន្នផល​បាន​ធ្លាក់​ចុះ​១,៧% ចំណែក​ទំនិញ​ឧស្សាហកម្ម​មាន​អត្រា​៨០,៤% នៃ​ការ​នាំ​ចេញ​សរុប​ក្នុង​ខែមីនា ពោល​គឺ​កើនឡើង​១,៣% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​រដ្ឋការ​គយ​បាន​ឲ្យ​ដឹង ។

កំណើន​ទិន្នផល​នៅ​ក្នុង​ខែកុម្ភៈ បាន​នាំមុខ​ដោយ​ការ​នាំ​ចេញ​រថយន្ត គ្រឿងបន្លាស់​រថយន្ត គ្រឿងអលង្ការ និង​ម៉ាស៊ីនត្រជាក់ ។ ចំណែក​សមត្ថភាព​ប្រើប្រាស់​ទំនិញ និង​សេវាកម្ម​មាន​អត្រា​៧២,៤៩% កាលពី​ខែ​មុន ។

ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​ៗ ។ ធនាគារកណ្តាល​បាន​ព្យាករ​ថា ការ​នាំ​ចេញ​នឹង​ធ្លាក់​ចុះ​២%​នៅ​ក្នុងឆ្នាំនេះ ហើយ​សេដ្ឋកិច្ច​នឹង​កើនឡើង​៣,១% ៕