មួយ​យប់​បាញ់​ប្រហារ​២​កន្លែង សង្ស័យ​គំនុំ ឬ​ប្លន់​

ខេត្តកំពង់ចាម ​៖ អំពើ​​បាញ់ប្រហារ​ពី​សំណាក់​ជន​មិន​ ស្គាល់​មុខនៅ​កន្លែង​ផ្សេង​ពី​គ្នា ​ក្នុង​នោះ​ករណី​មួយ​​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ និង​មួ​យ​ក​រណី​ទៀត​ លើ​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ​ កាលពី​យប់​ថ្ងៃ​ទី​២ ឧសភា ២០១៦​ ​បណ្តាល​ឱ្យ​​ម​នុស្ស​ប្រុស​​២​នាក់​​រង​បួស​ធ្ងន់ ហើយ​​ត្រូវ​សាច់ញាតិ​ដឹក​ មក​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ខេត្តកំពង់ចាម ។

ចំពោះ​ករណី​ទី​១​-ត្រូវ​​​ស្ត្រី​ឈ្មោះ​អ៊ិ​ត សាលី អាយុ​៥២​​ឆ្នាំ រស់នៅ​ភូមិ​ដារ​កណ្តោល ឃុំ​ដារ ស្រុក​មេមត់ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ​នេះ​ថា កាលពី​​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២ ​ឧសភា កូនប្រុស​របស់​គាត់​ឈ្មោះជី ចាន់​ធឿ​ន អាយុ​២៣​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក​C​125 ស៊េរី​​២០១១ ចេញពីផ្ទះ​ទៅ​ដើរ​លេង​ទៅ​ មើល​ការ​ប្រជុំ​តន្ត្រី​នៅ​ខ្នង​ក្រពើ ស្រុក​មេមត់ ។  

ស្ត្រី​ឈ្មោះ​សាលី ប្រាប់​បន្ត​ឱ្យ​​ដឹង​ទៀត​ថា លុះ​រហូត​ម​ដល់​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​យប់ ស្រាប់តែ​ឮ​សូរ​សំលេង​កូនប្រុស​ ស្រែក​ជួយ​ផង​ៗ​ នៅ​ខាងក្រោម​ផ្ទះ ។ រំពេច​នោះ​គាត់​និង​កូន​ៗ បាន​នាំ​គ្នា​ចុះ​មក​មើល​ឃើញ​កូនប្រុស​ ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង​៣​កន្លែង ក្នុង​នោះ​ពោះ​២​​កន្លែង និង​ជើង​ខាងស្តាំ​ដោយ មាន​ឈាម​ហូរ​ជោក​​ខ្លួនប្រាណ ។

ហើយ​ត្រូវ​បានកូន​ប្រាប់​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ថា ក្នុង​ពេល ដែល​ជិះ​ម៉ូតូ​ចេញ​ទៅ​ដល់​ត្រង់​ចំនុច​មុខ​រោងចក្រ​ជី​ប៉េះ ដោយ​ឈ្មោះ​ថុ​នា ជា​អ្នក​ឌុ​ប​ត្រូវ​បាន​ម៉ូតូ​១គ្រឿង​ទៀត ​ជិះ​មក​អែប​មាន​គ្នា​២​នាក់ បាន​ទាញ​កាំភ្លើងខ្លី​មក​បាញ់​ត្រូវ​កូន​របស់​គាត់ ឈ្មោះ​ធឿ​ន មិនដឹង​ថា​តើ​ជា​មានរឿង​ហេតុ​អ្វី​បាន​នោះ​ទេ ព្រោះថា​អ្នក​ឌុ​ប​បាន​យក​កូនប្រុស​គាត់ មក​ដាក់​នៅ​ខាង ក្រោមផ្ទះ​រួច​បាន​រត់គេច​បាត់​តែ​ម្តង ។

លោក​ឧត្តម​សេនី​យ៍​​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ថា ក្នុង​ករណី​ខាងលើ​នោះ​ រូប​លោកបាន​បញ្ជាឱ្យ​មន្ត្រី​ជំនាញ​មូលដ្ឋាន​​ចុះ​ស្រាវជ្រាវ​ហើយ ដោយ​គ្រាន់តែ​ដឹង​ថា ​អ្នក​រង​គ្រោះជា​មនុស្សញៀន​ថ្នាំ​ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣​ ឧសភា ​នៅ​មិន​​ទាន់​ដឹង​ថា​រឿងហេតុ​ខាងលើ ផ្តើម​ចេញពី​រឿង អ្វី​នូវឡើយ​ទេ ។

ចំណែក​​ករណី​ទី​២​វិញ​ឈ្មោះ​ធុង ម៉ា​ប់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ស្រុក​បា​រា​យ៍​ ខេត្តកំពង់ធំ ប្រាប់​​ឱ្យ​ដឹង​ដែរ​​ថា នៅ​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​២ ​ឧសភា ២០១៦ រូបគេ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពី​ខាងតាំងគោក ខេត្តកំពង់ធំ ដោយ​មាន​ឌុ​ប​គ្នា​២​នាក់​ទៀត ​ក្នុង​នោះ ​ឈ្មោះអ៊ុ​ន សើយ អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ឈ្មោះ គួ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ខេត្តកំពង់ធំ ក្នុង​គោល​ដំណង​ទៅ​លេង​រាជធានី​ភ្នំពេញ ។​

លុះ​នៅ​វេលា​ម៉ោង​ជិត​១២​យប់​ផុត​ពី​ស្ពាព​ព្រែក​តា​មា​ក់​ឆ្ងាយ ត្រូវ​បាន​ម៉ូតូ​SLមួយ​គ្រឿង​ជិះ​មក​កៀក​បាញ់​១​គ្រាប់ សំដៅ​រូប​លើ​រូបគេ​តែ​បែរជាទៅ​ត្រូវ​អ្នក​អង្គុយ​កណ្តាល​ឈ្មោះសើយ ត្រង់​ពោះ បម្រុង​ទៅ​មុខ​ទៀត​មាន​អ្នក​ចាំ​បិទមុខ សង្ស័យ​ចោរប្លន់​ទើប​ប្រញាប់​ត្រឡប់​ក្រោយ​វិញ មក​ពេទ្យ​ផ្អាវ ស្រុក​បា​ធា​យ ដឹក​អ្នក​រង​គ្រោះ​មក​សង្គ្រោះ​នៅ​ពេទ្យ ខេត្តកំពង់ចាម ដោយ​មាន​ឃើញ​ក្បាល​គ្រាប់កាំភ្លើង​១​គ្រាប់ ធ្លាក់​ចេញ​តាម​ជើង​ខោ ។

លោក​ឧត្តម​សេនី​យ៍​ទោ អ៊ី​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​ប្រាប់​ឱ្យ​​ដឹង​ថា ករណី​បាញ់ប្រហារលើ​ អ្នក​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ​ឆ្ងាយ​ពី​ស្ពាន​ព្រែក​តា​មា​ក់ ដូច្នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដី​រាជធានី​ភ្នំពេញ មិនមែន​នៅ​ដី​ខេត្តកណ្តាល​នោះ​ទេ ។ តាម​ការសន្និ​ដ្ឋាន​ទំនង​ជា​មាន​បំណង​ប្លន់​យកម៉ូតូ តែ​​ប្លន់​មិន​បាន​សម្រេច ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនិងករណីយខាងលើនេះដែរ  កាលពី​យប់​ថ្ងៃ​ទី​២៥ ​មីនា ​២០១៦ នោះ ​ត្រូវ​សមត្ថកិច្ច​អះអាង​ថា គឺ​​កើត​ឡើង​​​​ចេញ​​​​រឿង​​​ទៅ​ ជួយ​អន្តរា​គម​ន៍​​របស់​គ្រួសារមួយ​ ដែលកំពុង​​ឈ្លោះ​គ្នា ទើប​​ធ្វើ​ឱ្យ​​​​មនុស្ស​ ២នាក់​រង​របួស​ធ្ងន់​២​នាក់ ដោយ​ម្នាក់​​ជានគរ​បាល​​​ប៉ុស្តិ៍​វត្ត​ភ្នំ និង​​ម្នាក់​​ទៀត​ (ជនបង្ក) ជា​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់រហស្សនាម​ «រាត្រី​១៨៧» ​។

លោក​ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ​នគរបាល​​ខណ្ឌដូនពេញ​បាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​​ប្រជាពលរដ្ឋ​ទៅ​ប្តឹង​​ នៅ​​នគរបាល​ប៉ុស្តិ៍​​វត្ត​ភ្នំ ឱ្យ​ចុះ​​​អន្តរា​គមន៍ ​ដោយសារ​តែ​ជន​បង្ក​​អុកឡុក (​សង្ស័យ​ប្រើ​ថ្នាំ​​ញៀន​) ។ ពេល​នោះ ត្រូវ​​លោក​មេ​ប៉ុស្តិ៍​ បាន​ដឹកនាំ​កម្លាំង​ទៅ​​ជួយ​ដោះស្រាយ ស្រាប់តែ​ប៉ះទង្គិច​គ្នា​រហូត​ជន​ដៃ ដល់​​​​បាញ់​មួយ​គ្រាប់ចំ​លោក​អ៊ុត សំអាត ជាមេ​ប៉ុស្តិ៍​ មួយគ្រាប់​ ហើយ​​​ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍ ក៏​​បាញ់​តប​​​ទៅ​វិញ ដោយ​​បាញ់​ជនបង្ក​​នេះ ​បណ្តាល​រង​របួសធ្ងន់​​​ដែរ ​។ លោក ហួត ចាន់​យ៉ា​រ៉ា​ន់ បាន​​បញ្ជាក់​ទៀត​ថា លោក​មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ត្រូវ​បាន​រួច​ផុត​ពី​ គ្រោះថ្នាក់​​ហើយ និង​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​​​ម៉ែ​ត ​។ ដោយ​ឡែក​ជន​បង្ក ​ត្រូវកំពុង​​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ រង់ចាំ​ការ​ ចាត់ការ​នៅ​ពេល​ក្រោយ ។ មន្ត្រី​​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​​ដៃដល់​ខាងលើ ​គឺជា​មន្ត្រី​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាត្រី​១៨៧ ហើយ​សង្ស័យ​​ប្រើ​ថ្នាំ​ញៀន​​​ផង ​ពីព្រោះ​សមត្ថកិច្ច​​​រក​ឃើញ​ ថ្នាំ​ញៀន​មួយ​កញ្ចប់ និង​ដែកកេះ​មួយ​នៅ​លើ​ខ្លួន ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មួយ​យប់​បាញ់​ប្រហារ​២​កន្លែង សង្ស័យ​គំនុំ ឬ​ប្លន់​

មួយ​យប់​បាញ់​ប្រហារ​២​កន្លែង សង្ស័យ​គំនុំ ឬ​ប្លន់​

មួយ​យប់​បាញ់​ប្រហារ​២​កន្លែង សង្ស័យ​គំនុំ ឬ​ប្លន់​

មួយ​យប់​បាញ់​ប្រហារ​២​កន្លែង សង្ស័យ​គំនុំ ឬ​ប្លន់​

មួយ​យប់​បាញ់​ប្រហារ​២​កន្លែង សង្ស័យ​គំនុំ ឬ​ប្លន់​