សន្តិសុខ​ អង្គការ KKEV ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ ពីបទរំលោភ ក្មេងស្រី អាយុ ១៤ឆ្នាំ

​ភ្នំពេញ​៖ លោក​ស្រី​ យ៉េត​ ម៉ូលីន​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ សាលា​ឧទ្ធរណ៍​ សម្រេច​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ តម្កល់​សាលក្រម​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ ដោយបន្ត​ផ្តន្ទាទោស​ ​បុគ្គលិក​ផ្នែក​សន្តិសុខ​នៅ​អង្គការ​ KKEV​ ដាក់​ពន្ធនាគារ​៧ឆ្នាំ​ ពី​បទ​រំលោភ​សេពសន្ថវៈ ​មាន​ស្ថាន​ទម្ងន់​ទោស​ ទាក់ទង​នឹង​ជនរងគ្រោះ​ ។

ជនជាប់ចោទ​​ ទន់​ ស៊ីណា​ អាយុ​៣៦ឆ្នាំ​ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់​ ពី​បទ​រំលោភ​សេពសន្ថវៈ​ មាន​ស្ថាន​ទម្ងន់​ទោស​ ទាក់ទង​នឹង​ជនរងគ្រោះ​ តាម​មាត្រា​២៤១​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្នុង​បរិវេណ ទីតាំង​អង្គការ​ ​ស្ថិតនៅ​ក្នុងភូមិ សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​ ចំណែក​ក្មេងស្រី​រង គ្រោះ​ក្នុងករណីនេះ​ មាន​អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣ រៀន និង​ស្នាក់​នៅក្នុង​អង្គការ​ជាមួយគ្នា ។​

​បើតាមសេចក្តីរាយការណ៍​ មុនពេល​កើតហេតុ​ខណៈ កុមារី​រងគ្រោះ​កំពុង​អង្គុយ​មើល ​ទូរទស្សន៍​នៅ​ជាន់​ផ្ទាល់​ដី​ក្នុង អង្គការ ពេលនោះ​លោក​ ទន់​ ស៊ីណា បាន​ដើរមក​ជិត​ក្មេង ស្រី​រួច​ងក់ក្បាល​៣​ដង​ដាក់​នាង ដោយងឿងឆ្ងល់​នឹង​ទង្វើ​របស់​ជន​នោះ​ក៏​ដើរ ក្មេងស្រីរងគ្រោះ​ បានតាម​សួរនាំ​រហូតដល់​ច​ម្ងា​យ​ប្រហែល​៣០​ម៉ែត្រ​ពី​កន្លែង​មើល​ទូរទស្សន៍។ ឆ្លៀតឱកាសល្អ​ជនសង្ស័យ​បាន​ចាប់ នាង​ឱប រួច​និយាយ​លួងលោម​ថា “​ស្រឡាញ់​ប៉ា​ឬទេ​” តែ​ក្មេងស្រីពុំបាន​ឆ្លើយ តប​ឡើយ ។

បន្ទាប់មក​ជនសង្ស័យ​ក៏ បាន​នាំ​កុមារី​រងគ្រោះ​ឡើងទៅ​បន្ទប់ ​រួច​ក៏​ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច ។​ ​ ក្រោយកើតហេតុ​ ​រសៀល​ក្រោយ​កើតហេតុ ក្មេងស្រី​រងគ្រោះ​ក៏បាន​និយាយ​រឿងនេះ ប្រាប់​អ្នកគ្រូ​របស់​នាង​ឈ្មោះ ម៉ែន សុគន្ធា ហើយ​អ្នកគ្រូ​ក៏​បានមក​រាយការណ៍​រឿង នេះ​ប្រាប់​លោកស្រី ឡេង ប៊ុណ្ណា ប្រធាន អង្គការ​ទើប​រាយការណ៍​ ប្រាប់​នគរបាល​មូលដ្ឋាន​ ឲ្យ​មក​ចាប់ខ្លួន​សន្ដិសុខ រូបនោះ​តែម្ដង​ ៕​

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ បុរសម្នាក់ត្រូវ បានកម្លាំងនគរបាល ស្រុកព្រែកប្រសព្វ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនរូបនេះ ប៉ុនប៉ងធ្វើ ក្មេងស្រីវ័យ១៤ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ខ្លួន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។

លោកវរសេនីយ៍ទោ ចាន់ សុផល្លា អធិការនគរបាលស្រុក ព្រែកប្រសព្វ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ម៉ុន ម៉ៃ អាយុ៤៧ឆ្នាំ រស់នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន​ ដោយយោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ ដែលត្រូវជាប្រពន្ធ និងកូនស្រី ដោយចោទថា ប៉ុនប៉ងធ្វើសកម្មភាពរំលោភ។

បើតាមការសួរនាំរបស់កម្លាំង នគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ជនសង្ស័យ ម៉ុន ម៉ៃ នេះ ធ្លាប់បានធ្វើសកម្មភាពរំលោភ កូនស្រីបង្កើតរបស់ខ្លួន ដែលទើបតែមានអាយុ១៤ឆ្នាំ បានសម្រេចចំនួន ៥ដងរួចមកហើយ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ ហើយលើកចុងក្រោយនេះ ជនសង្ស័យបានព្យាយាម រំលោភម្តងទៀត ប៉ុន្តែត្រូវបានប្រពន្ធ និងកូនស្រីប្តឹងនគរបាល ទើបឈានដល់ការឃាត់ខ្លួនតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សន្តិសុខ​ អង្គការ KKEV ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ ពីបទរំលោភ ក្មេងស្រី អាយុ ១៤ឆ្នាំ

សន្តិសុខ​ អង្គការ KKEV ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ ពីបទរំលោភ ក្មេងស្រី អាយុ ១៤ឆ្នាំ

សន្តិសុខ​ អង្គការ KKEV ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ ពីបទរំលោភ ក្មេងស្រី អាយុ ១៤ឆ្នាំ