កុំ​តែ​ហ៊ាន​ជាមួយ​​ឃ្មុំ​​ ​អាចស្លាប់ណា​កូនប្រុស​ម្តាយ

ខេត្តកំពត ៖ មាន​ការណ៍​ភ្ញាក់ផ្អើល​ពេញ​ភូមិ ខណៈ​ក្មេង​ជំទង់​ៗ៥​នាក់ បាន​នាំ​គ្នា​ទៅ​យក​ឃ្មុំ​សំបុក​ធំ​មួយ​លើ​ដើម​អំពិល​មួយ​ដើម​ក្បែរ​របង​ផ្ទះ ស្ថិត​ក្នុងភូមិ​ដើម​ចំរៀក ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ប៉ុន្តែ​ដោយ​ក្មេង​ៗ​ទាំងនោះ មិនដឹង​ពី​របៀប​យក ក៏​មាន​​ក្មេង​ម្នាក់​ឈ្មោះ​នឹម ញ៉ អាយុ​១៤​ឆ្នាំ យក​ឈើ​វែង​ទៅ​បុក​សំបុក​ឃ្មុំ​ នោះ​ទម្លាយ ក៏​ត្រូវ​មេ​ឃ្មុំ​ទម្លាក់​ខ្លួន​រាប់​ពាន់​មេ បាន​វាយ​ប្រហារ​​​ទៅ​លើ​ក្មេង​ប្រុស​នោះ រហូត​ដល់​សន្លប់ កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ឧសភា ២០១៦​។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​តូច​ៗ​ដទៃ​ទៀត​បាន​រត់​ប្រះ​អាយុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ។ ចំណែក​ក្មេង​ប្រុស​សន្លប់​នោះ ត្រូវ​អ្នក​ភូមិ​ជួយ​សែង​យក​ទៅ​ដាក់​កន្លែង​មាន​សុវត្ថិភាព ហើយ​គ្រូពេទ្យ​នៅ​ជិត​នោះ​មក​ឱ្យ​បន្តោង​ស៊ី​រ៉ូ​ម​ឱ្យ ទំ​រាំ​ឪពុក​-​ម្តា​យមក​ដល់ ។

ក្នុង​ហេតុការណ៍​នោះ ត្រូវ​ក្រុម​សាច់ញាតិ ក៏​ដូច​ជា​អ្នក​ភូមិ​បាន​ស្តីបន្ទោស​ទៅ​ដល់​ក្មេង​ៗ​ទាំង​៥​នាក់​នោះ​ថា ចេះ​តែ​ហ៊ាន​ទៅ​យក​ឃ្មុំ​នោះ ទំ​រាំ​ចាស់​ៗ​មិន​ហ៊ាន​ផង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា បុរសជនជាតិចិនម្នាក់ ដែលជាអ្នកចិញ្ចឹមឃ្មុំ មកពីខេត្ត Shandong បានចិញ្ចឹមឃ្មុំ អស់រយៈពេលជាង ៣៤ឆ្នាំមកហើយ បានបំបែក កំណត់ត្រាពិភពលោក ថ្មីមួយទៀត ដោយបានឲ្យរបស់គាត់ គួរឲ្យញ៉ាក់សាច់។

លោក Gao Bingguo អាយុ៥៤ឆ្នាំ ត្រូវបានគេលាងសម្អាត ខ្លួនប្រាណរបស់គាត់ យ៉ាងម៉ត់ចត់ មុននឹងគេដាក់សត្វឃ្មុំ ឲ្យរោមខ្លួនរបស់គាត់ ព្រោះសត្វឃ្មុំត្រូវបានគេដឹងថា វាទិចតែមនុស្ស ដែលមានក្លិនខ្លួនតែប៉ុណ្ណោះ។ បន្ទាប់ពីបានលាងសម្អាត ខ្លួនប្រាណរបស់គាត់ហើយ អ្នករៀបចំជឿជាក់ថា លោក Gao នឹងមិនត្រូវឃ្មុំទិច បណ្តាលឲ្យស្លាប់នៅលើឆាកនោះទេ។

លោក Gao ត្រូវបានគេ ដាក់ស្តេចឃ្មុំញីឲ្យរោម ដោយដាក់ឲ្យរោមពីជើងរបស់គាត់ ឡើងទៅដល់ក្បាល ដែលសត្វឃ្មុំមានរហូត ទៅដល់ ៣២៦,០០០ក្បាល រោមជិតខ្លួនប្រាណរបស់គាត់ ដែលមានរយៈពេលដល់ទៅ ២ម៉ោងកន្លះ និងបានបំបែកនូវកំណត់ពិភពលោកថ្មី។

យ៉ាងណាមិញ បន្ទាប់ពីបានយកសត្វឃ្មុំចេញ ពីខ្លួនលោក Gao លាងសម្អាតខ្លួនគាត់ ពីពិសឃ្មុំនោះ គេបានរកឃើញថា គាត់ត្រូវបានឃ្មុំទិចចំនួន ២,០០០កន្លែង ប៉ុន្តែវាមិនបណ្តាលឲ្យគាត់ មានគ្រោះថ្នាក់អ្វីនោះទេ៕

ដោយឡែកកាលពីឆ្នាំកន្លងទៅមុន រូបភាពជាច្រើនសន្លឹក ដែលបង្ហាញពី មុខមាត់ដ៏គួរ ឲ្យអស់សំណើច និងមើលទៅ ស្រស់ស្អាតមួយបែប របស់សត្វឆ្កែ ជាច្រើនក្បាល បន្ទាប់ពីមុខមាត់ របស់វាឡើង នោះ កំពុងតែត្រូវ បានមនុស្សជាច្រើន ចាប់អារម្មណ៍ យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បណ្តុំរូបភាព នៃសត្វឆ្កែដែល មានមុខមាត់ ឡើងហើមស្ពុល គួរឲ្យចង់សើច ត្រូវបានទទួល ការចាប់អារម្មណ៍ យ៉ាងច្រើន។ ម្យ៉ាងវិញទៀត មូលហេតុដែល ធ្វើឲ្យសត្វឆ្កែ ទាំងនេះមាន មុខមាត់ខុសប្លែក បែបនោះក៏ ព្រោះតែពួកវា ទំពារសត្វឃ្មុំ ស៊ីជាអាហារ ហើយមុតនឹង ទ្រនិចរបស់ សត្វឃ្មុំ ជាហេតុធ្វើឲ្យ មាត់ និងថ្ពាល់ ព្រមទាំងមុខ របស់វា ឡើងហើម តែម្តង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កុំ​តែ​ហ៊ាន​ជាមួយ​​ឃ្មុំ​​ ​អាចស្លាប់ណា​កូនប្រុស​ម្តាយ

កុំ​តែ​ហ៊ាន​ជាមួយ​​ឃ្មុំ​​ ​អាចស្លាប់ណា​កូនប្រុស​ម្តាយ

កុំ​តែ​ហ៊ាន​ជាមួយ​​ឃ្មុំ​​ ​អាចស្លាប់ណា​កូនប្រុស​ម្តាយ