លោក ជា សុផារ៉ា បញ្ជាឲ្យវាយ សំណង់ណាហ្គា សង់រំលោភមកលើ ផ្លូវសាធារណៈ

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានបញ្ជាឲ្យវាយកម្ទេចចោលសំណង់របស់អាគារណាហ្គា ដែលបានសង់រំលោភលើផ្លូវសាធារណៈ។

យោងតាម Page Facebook របស់លោក ជា សុផារ៉ា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «សំណង់ណាហា្គកាន់តែហ៊ាន កាន់តែផ្គើន កាន់តែលយចេញមកលើផ្លូវសាធារណៈ វាយចោលសិនកុំឲ្យធា្លប់»។

សូមបញ្ជាក់ថា កន្លងទៅសំណង់ណាហ្គា ត្រូវបានគេមើលឃើញថា បានសង់រំលោភមកលើផ្លូវសាធារណៈ ប៉ុន្តែមិនមានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ ដូច្នេះគេសង្ឃឹមថា ដល់ដំណាក់កាលរបស់លោកជា សុផារ៉ា ជារដ្ឋមន្រ្តីនេះ នឹងធ្វើឲ្យមានប្រសិទ្ធភាព៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

កាលពីពេលថ្មីៗកន្លងទៅនេះ  ​ដែល​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​នៃ​ការិយាល័យ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ ខណ្ឌចំការមន និង​មន្ត្រី​អាជ្ញាធរ​ខណ្ឌចំការមន បាន​ចុះ​ទៅ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​នូវ​ការ​សាងសង់​របស់​ការដ្ឋាន​សំណង់​កាស៊ីណូ «ណា​ហ្គា វ៉ើល» ដោយ​តម្រូវឱ្យ​ធ្វើ​ការ​កាត់​ដែក​ ដែល​បាន​​បណ្តុះ​ត​យ៉ាក​ទៅ​ខាង​មុខ ដែល​​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​យ៉ាង​ខ្លាំង​​នោះ​ ។​

ហេតុការណ៍​​​ចុះ​ទៅ​​​ត្រួតពិនិត្យ​នេះ ​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី០២ ​ឧសភា ​២០១៦ ស្ថិតនៅ​ការដ្ឋាន​សំណង់​​​កាស៊ីណូ «ណា​ហ្គា​ វ៉ើល» ដែល​មាន​ទីតាំង​​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។

តាម​ប្រភព​​ពី​មន្ត្រី​ខណ្ឌចំការមន​​បាន​​ឱ្យ​ដឹង​ថា ដោយសារ​តែ​ការដ្ឋាន​សំណង់​រប​ស់​កា​​ស៊ី​ណូនេះ ​ធ្វើ​ឡើង​ដោយ​មិន​គោរព​ទៅ​តាម​គោលការណ៍​នៃ​ច្បាប់​ភូមិបាល និង​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ​មិន​អនុញ្ញាតឱ្យ​ធ្វើការ​បណ្តុះ​ដែក​ត​យ៉ាក​មក​លើ​ផ្លូវ​សាធារណៈ​ នា​ពេល​កន្លង​មក​នោះ​ ។​

ទើប​ក្នុងថ្ងៃនេះ​ដែរ​ កម្លាំង​របស់​លោក​ចុះ​មក​ធ្វើការ​ណែ​​នាំ និង​តម្រូវ​ឱ្យ​​បញ្ឈប់​នូវ​ការ​ត​យ៉ាក​ចេញ​មក​ខាងក្រៅ ដែល​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​យ៉ាង​ខ្លាំង​ផង​ដែរ​ ។​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លោក ជា សុផារ៉ា បញ្ជាឲ្យវាយ សំណង់ណាហ្គា សង់រំលោភមកលើ ផ្លូវសាធារណៈ

លោក ជា សុផារ៉ា បញ្ជាឲ្យវាយ សំណង់ណាហ្គា សង់រំលោភមកលើ ផ្លូវសាធារណៈ