មេ​ Apple៖ មនុស្ស​គ្រប់គ្នា​មិន​អាច​​រស់​​​ដោយ​គ្មាន​ iPhone ជំនាន់​ថ្មី​បាន​ឡើយ

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍​ CNBC លោក​ Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple បាន​ព្រលយ​សម្ដី​ថា​ ​គ្មាន​នរណា​​ម្នាក់​អាច​រស់​ដោយ​គ្មាន​ផលិតផល​ជំនាន់​ថ្មី​របស់​ខ្លួន​បាន​ឡើយ។

 

មេ​ Apple៖ មនុស្ស​គ្រប់គ្នា​មិន​អាច​​រស់​​​ដោយ​គ្មាន​ iPhone ជំនាន់​ថ្មី​បាន​ឡើយ

 

លោក​បាន​លើក​ឡើង​ដូច​នេះ​ថា​៖ “ពួក​យើង​នៅ​មាន​របក​គំហើញ​ល្អៗ​ជា​ច្រើន​ ​ដូច​ជា​ iPhone ជំនាន់​ថ្មី ដែល​នឹង​ជំរុញ​​ឲ្យ​អ្នក​ប្រើ​ទូរសព្ទ​ iPhone ចាស់ៗ​ប្ដូរ​មក​ប្រើ​ iPhone ជំនាន់​ថ្មី​នេះ។ ពួក​យើង​នឹង​ផ្ដល់​ជូន​ផលិតផល​ដែល​អ្នក​មិន​អាច​រស់​ដោយ​គ្មាន​វា​បាន​ ដោយ​អ្នក​មិន​បាន​ដឹង​ថា​ត្រូវ​ការ​ផលិតផល​នោះ​ឡើយ​នា​បច្ចុប្បន្ន។ អ្នក​នឹង​ក្រឡេក​មើល​ក្រោយ​ ហើយ​គិត​ថា​ “ខ្ញុំ​រស់​នៅ​ដោយ​គ្មាន​វា​បាន​ដោយ​យ៉ាង​ម៉េច?”។

 

​លោក​ Tim Cook បាន​ថ្លែង​ដូច​នេះ​បន្ទាប់​ពី​ក្រុមហ៊ុន​ Apple បាន​ប្រកាស​ពី​របាយការណ៍​ហិរញ្ញ​វត្ថុ​ដែល​បង្ហាញ​ថា​មាន​ធ្លាក់​ចុះ​ខ្លាំង​ មិន​ធ្លាប់​មាន​ចាប់តាំង​ពី​ឆ្នាំ​ ២០០៣​ មក៕

 

​ចុច​អាន៖ មេ​​ Apple ​ដាក់​ដេញ​​ថ្លៃ​បាយ​ថ្ងៃ​ត្រង់​មួយ​ពេល​មាន​តម្លៃ​ ១០​ ម៉ឺន​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW
​​​​​​​