វីតាល់ ឧបត្ថម្ភ​ធំ​លើ​ការ​បោះពុម្ព​សៀវភៅ “ឥទ្ធិពល​គុណធម៌” សម្រាប់​ចែក​ជូន​សិស្សានុសិស្ស និង​ដាក់​តាម​បណ្ណាល័យ​ជាតិ​ធំ​ៗ

វីតាល់ ឧបត្ថម្ភ​ធំ​លើ​ការ​បោះពុម្ព​សៀវភៅ “ឥទ្ធិពល​គុណធម៌” សម្រាប់​ចែក​ជូន​សិស្សានុសិស្ស និង​ដាក់​តាម​បណ្ណាល័យ​ជាតិ​ធំ​ៗ



ភ្នំពេញ​ ៖ នៅ​ស្នាក់​ការ​ក្រុមហ៊ុន​ទឹក​សុទ្ធ​វី​តា​ល់ នា​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦​នេះ មូលនិធិ ២៥៛ របស់​វី​តា​ល់ បាន​ប្រារព្ធ​ពិធី ឆ្លង​សៀវភៅ «​ឥទ្ធិពល​នៃ​គុណធម៌​» ដែល​វី​តា​ល់ បាន​ឧបត្ថម្ភ​ដល់​ការ​បោះ​ពុម្ព ចំនួន​៥០០​ក្បាល សម្រាប់​ចែក​ជូន​សិស្សានុសិស្ស​ និង​ដាក់​តាម​បណ្ណាល័យ​ជាតិ​ធំៗ សម្រាប់​ជា​ការ​អប់រំ​បែប​ព្រះពុទ្ធសាសនា ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។​

​ដើម្បី​ជា​ការ​រួមចំណែក និង​លើកទឹកចិត្ត​ដល់​ព្រះសង្ឃ​ខ្មែរ ដែល​មាន​គំនិត​ជួយ​ដល់​សង្គម​ជាតិ តាម​ផ្នែក​អប់រំ និង​បាន​ប្រើប្រាស់ ពេលវេលា និង​កម្លាំងកាយ​ចិត្ត ក្នុង​ការ​និពន្ធ​សៀវភៅ​អប់រំ​បែប​ព្រះពុទ្ធ​សាសនា​។ វី​តា​ល់ ផ្អែកលើ​មូលនិធិ ២៥៛ ពិត​រីករាយ​ក្នុង​ការ​រួមចំណែក​គាំទ្រ ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​បោះពុម្ព​សៀវភៅ​នេះ មាន​ភាព​រលូន ដើម្បី​ជា​ប្រយោជន៍​ជាតិ​ជាពិសេស​ប្អូនៗ សិស្សានុសិស្ស នៅ​តាម​វិទ្យាល័យ​ន​នានា​។​

​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន វី​តា​ល់ ​បាន​ថ្លែង​ថា ដោយសារ​ពួក​យើង​ទាំងអស់គ្នា គឺ​សុទ្ធ​ជា​ពុទ្ធសាសនិក ហើយ​ព្រះពុទ្ធសាសនា គឺ​បាន​បង្រៀន​ឲ្យ​យើង​ចេះ​ធ្វើអំពើ​ល្អ ចេះ​ធ្វើបុណ្យ ធ្វើ​ទាន ចេះ​ជួយ​យក​អាសា​គ្នា ចេះ​ចែករំលែក​គ្នា​តាម សទ្ធា​ជ្រះ​ថ្លា​ទោះបី​តិច​ក្តី ច្រើន​ក្តី​។ កន្លងមក​រយៈ ពេល​ជាច្រើន​ឆ្នាំ​ វី​តា​ល់ ​បាន​ធ្វើ​ការ​ចែករំលែក ដោយ​ប្រើ​មូលនិធិ ២៥៛​ នេះ​យ៉ាង​ច្រើន ជាទី​មោទនៈ​។​

​ការ​ចែក​រំលែក​នេះ​គឺ​យើង​ធ្វើឡើង​ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ជា​លក្ខណៈ​បុគ្គល ជា​លក្ខណៈ​អង្គការ​ក្រៅ រដ្ឋាភិបាល សមាគមន៍ មន្ទីរពេទ្យ ចាស់ជរា កុមារ និង​ផ្នែក​បរិស្ថាន​ផង​ដែរ​។ ហើយ​ការ​ងារ​សប្បុរសធម៌ វី​តា​ល់​ គឺ រមែង​ទទួល​បាន ការ​កោត​សរសើរ​យើង​ខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​ទូ​ទៅ ជាពិសេស​អតិថិជន​របស់ ​វី​តា​ល់​។ និយាយ​ដោយឡែក​លើក​នេះ វី​តា​ល់ យល់​ច្បាស់​ពី​ការ​ខិតខំ​ប្រឹងប្រែង របស់​ព្រះសង្ឃ​ខ្មែរ ដោយ​សង្ឃឹមថា ​នេះ​ជា​សកម្មភាព​វិជ្ជមាន​មួយ ក្នុង​ការ​អភិវឌ្ឍ​ទំនើប​កម្ម ព្រះពុទ្ធសាសនា​ក្នុង​យុគសម័យ​ថ្មី យើង​គាំទ្រ ឲ្យ​មានការ​អភិវឌ្ឍ​ល្អ​ចំពោះ​ព្រះពុទ្ធសាសនា​កាន់​តែ​ល្អ​ ដើម្បី​ជា​ថ្នាល​អភិវឌ្ឍន៍​​ក្នុង​វិស័យ​អប់រំ​ ក្នុង​ប្រទេស​កម្ពុជា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា សៀវភៅ «​ឥទ្ធិពល​នៃ​គុណធម៌​» ត្រូវ​បាន​និពន្ធ​ និង​ចងក្រង​ឡើង​ដោយ អង្គការ​ព្រះពុទ្ធ សាសនា​ឈ្មោះថា «​អប់រំ និង​អភិវឌ្ឍន៍​» ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ​ប្រមាណ ៧​អង្គ ស្ថិត​នៅ​វត្ត​ពោធិ៍​វាល ខេត្តបាត់ដំបង បាន​និង​កំពុងតែ​ស្វែងរក​បច្ច័យ​ឧបត្ថម្ភ ក្នុង​ការ​បោះពុម្ព​សៀវភៅ​ធម៌ ដើម្បី​អប់រំ​ផ្នែក​ផ្លូវធម៌ និង​សុជីវធម៌ ដល់​ទំពាំង​ស្នង​ខ្មែរ​យើង​ជំនាន់​ក្រោយ​។ ព្រះ​តេជ​គណ សន្តិ​ចិ​ត្តោ ដោម សុវ័ន្ត​ បាន​មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​ព្រះអង្គ​ដឹកនាំ​និពន្ធ​តាក់តែង សៀវភៅ «​ឥទ្ធិពល​នៃ​គុណធម៌​» នេះ​ឡើង​គឺ ដោយសារតែ​ព្រះអង្គ ចង់​អប់រំ​យុវវ័យ ដើម្បី​ទទួល​បាន​សេចក្តី​អ​ប់​រំ តាមផ្លូវ​ចិត្ត ​ផ្លូវធម៌ ហើយ​ដើរ​តាម​គន្លង​សុចរិត​ទៀងត្រង់ និង​ប្រព្រឹត្ត​តែ​អំពើ​ល្អ​។ សៀវភៅ​នេះ​ផង​ដែរ គឺ​ភាគច្រើន​បាន​ដកស្រង់​នូវ​ពាក្យសម្ដី​របស់​ព្រះពុទ្ធ ជា​ភាសាបាលី ​រួច​យក​មក​បកស្រាយ ជា​ភាសា​សាមញ្ញ​ ដើម្បី​ងាយស្រួល​យល់ និង​ត្រងត្រាប់​។ កំលុងពេល​មួយ​រយៈ​ចុងក្រោយ​នេះ វី​តា​ល់​ បាន​បញ្ចេញ​សកម្មភាព មនុស្សធម៌​យ៉ាងសកម្ម ដោយសារតែ​ វី​តា​ល់ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ​ទូទាំង​ប្រទេស ដែល​បាន​ធ្វើ​ឲ្យ មូលនិធិ ២៥៛​របស់​វី​តា​ល់ កាន់តែ​រីក​ធំ​ទៅៗ ធ្វើ​ឲ្យ​យើង​ផ្តល់​ផលប្រយោជន៍​ទៅ​សង្គម​កាន់​តែ​ខ្លាំង​ផង​ដែរ​។ វី​តា​ល់ ​ក៏​សង្ឃឹមថា អតិថិជន អាច​នឹង​ចូល​រូ​ម​ជាមួយ​វី​តា​ល់ កាន់​តែ​ខ្លាំង​ជាង​នេះ​ផង​ដែរ​ នៅ​ថ្ងៃ​អនាគត៕​

វីតាល់ ឧបត្ថម្ភ​ធំ​លើ​ការ​បោះពុម្ព​សៀវភៅ “ឥទ្ធិពល​គុណធម៌” សម្រាប់​ចែក​ជូន​សិស្សានុសិស្ស និង​ដាក់​តាម​បណ្ណាល័យ​ជាតិ​ធំ​ៗ

វីតាល់ ឧបត្ថម្ភ​ធំ​លើ​ការ​បោះពុម្ព​សៀវភៅ “ឥទ្ធិពល​គុណធម៌” សម្រាប់​ចែក​ជូន​សិស្សានុសិស្ស និង​ដាក់​តាម​បណ្ណាល័យ​ជាតិ​ធំ​ៗ