អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​លក់​គ្រឿងសំណង់ និង​បន្ត​ឆេះ​ផ្ទះ​ផ្សេង​ទៀត

អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​លក់​គ្រឿងសំណង់ និង​បន្ត​ឆេះ​ផ្ទះ​ផ្សេង​ទៀត



ភ្នំពេញ ​៖​ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៦ នេះ អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​លក់​គ្រឿងសំណង់​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិ​ព្រែក​ទាល់ ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។

សេចក្ដីរាយការណ៍​បន្ត​ថា នៅ​ពេល​នេះ អគ្គិភ័យ​បាន​កំពុង​រាលដាល​ទៅ​ផ្ទះ​មួយទៀត ដែលនៅជាប់​ខាងកើត​ផ្ទះ​កើតហេតុ។ បច្ចុប្បន្ន​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុង​ចុះ​ទៅ​ទីតាំង​កើតហេតុ​ ​ព្រម​ទាំង​សូម​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជា​បន្ទាន់៕

​ ​អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​លក់​គ្រឿងសំណង់ និង​បន្ត​ឆេះ​ផ្ទះ​ផ្សេង​ទៀត

អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​លក់​គ្រឿងសំណង់ និង​បន្ត​ឆេះ​ផ្ទះ​ផ្សេង​ទៀត