ទារក​ម្នាក់​កើតមក​ច​ម្លែ​កមាន​ម្រាមដៃ ១៥ និង​ម្រាមជើង ១៦

ទារកប្រុសម្នាក់ដែលកើតមក មានម្រាមដៃ និងម្រាមជើង សរុបរហូតដល់ចំនួន ៣១ ម្រាម បានធ្វើឲ្យឪពុកម្តាយមានការភ្ញាក់ផ្អើល និងស្លុតចិត្តជាខ្លាំង ព្រោះថា កាលពីទៅពិនិត្យអេកូមុនពេលកើត ពុំបានបង្ហាញឲ្យឃើញជំងឺអ្វីប្លែកនោះទេ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារកអាយុ ៣ ខែ ម្នាក់ ដែលមានឈ្មោះហៅក្រៅថា Honghong បានមានម្រាមដៃចំនួន ១៥ និងម្រាមជើង ១៦ ។ ជាងនេះទៀត អ្វីដែលរឹតតែធ្វើឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ គឺរូបគេនៅមានបាតដល់ទៅ២ នៅលើដៃម្ខាងៗ ប៉ុន្តែ ពុំមានមេដៃនោះទេ ។

ឥឡូវនេះ ឪពុកម្តាយរបស់ Honghong បានអស់សង្ឃឹម ក្នុងការស្វែងការព្យាបាលតាមផ្នែកវេជ្ជសាស្ត្រ សំរាប់រូបគេ ខណៈពួកវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យក្នុងតំបន់របស់ពួកគេ នៅក្នុងខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន បានប្រាប់ពួកគេថា ការវះកាត់នឹងមានការលំបាកបំផុត ។

យោងតាមវេជ្ជសាស្ត្រ, Honghong កើតជំងឺដ៏កម្រនេះ ដែលមានឈ្មោះថា Polydactyly -ជាអាការរោគដែលបណ្តាលឲ្យកុមារកើតមក មានម្រាមដៃ ឬម្រាមជើងច្រើនលើសលុប ដែលអាចកើតឡើងចំពោះមនុស្សតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោម ១,០០០ ករណី ។

យោងតាមរបាយការណ៍ព័ត៌មាន បានឲ្យដឹងថា ម្តាយរបស់ Honghong ក៏ទទួលរងនូវជំងឺ Polydactyly នេះផងដែរ ដោយគាត់មានម្រាមលើសបន្ថែម នៅលើដៃ និងជើងទាំងពីរ ។

គួរបញ្ជាក់ថា ដោយមានការព្រួយបារម្ភខ្លាចចម្លងជំងឺនេះ ដល់កូន, ស្ត្រីម្តាយរូបនេះ ក៏បានទៅពិនិត្យផ្ទៃពោះ នៅឯមន្ទីរពេទ្យ Shenzhen ភាគខាងត្បូងនៃប្រទេសចិន ។ ហើយនៅពេលបានរយៈពេលពាក់កណ្តាលនៃការគភ៌ នាងក៏បានពិនិត្យនៅមន្ទីរពេទ្យ Futian District Maternity Hospital ក្នុងទីក្រុង Shenzhen ។ ខណៈនោះ នាងត្រូវបានគ្រូពេទ្យបញ្ជាក់ប្រាប់ម្តងទៀតថា ទារកក្នុងផ្ទៃរបស់នាងពុំកើតមានអាការអ្វីចម្លែកទេ ។

ទោះជាយ៉ាងណា នៅទីបំផុត ទារករបស់នាង ស្រាប់តែកើតមកមានម្រាមដៃ និងជើង សរុបទាំងអស់រហូតដល់ចំនួន ៣១ ម្រាម បែបនេះ ៕

ទារក​ម្នាក់​កើតមក​ច​ម្លែ​កមាន​ម្រាមដៃ ១៥ និង​ម្រាមជើង ១៦

ទារក​ម្នាក់​កើតមក​ច​ម្លែ​កមាន​ម្រាមដៃ ១៥ និង​ម្រាមជើង ១៦

ទារក​ម្នាក់​កើតមក​ច​ម្លែ​កមាន​ម្រាមដៃ ១៥ និង​ម្រាមជើង ១៦

ទារក​ម្នាក់​កើតមក​ច​ម្លែ​កមាន​ម្រាមដៃ ១៥ និង​ម្រាមជើង ១៦ ទារក​ម្នាក់​កើតមក​ច​ម្លែ​កមាន​ម្រាមដៃ ១៥ និង​ម្រាមជើង ១៦