Vardy បង្ហោះ​រូប​ឌឺ​ដង Harry Kane បន្ទាប់​ពី​ឈ្នះ Premier League

ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​ក្រុម​ខ្លាំង​២គឺ Jamie Vardy របស់ Leicester City និងHarry Kane របស់ Tottenham hotspurមិន​ត្រឹម​ប្រជែង គ្នា​ក្នុង​តារាង Top Scorer ប៉ុណ្ណោះ​ទេ តែ​មាន​ទាំង​មាន​ការ​ឌឺដង​នៅ​លើ បណ្ដាញ​សង្គម​ទៀត​ផង។

 

Vardy បង្ហោះ​រូប​ឌឺ​ដង Harry Kane បន្ទាប់​ពី​ឈ្នះ Premier League

 

 

គេ​នៅ​ចាំ​បាន​កាល​ប៉ុន្មាន​សប្ដាហ៍​មុន​នៅ​ពេល Spurs កំពុង​ឡើង​ជើង​ខ្លាំង និង​គ្មាន​ក្រុម​ណា​ងាយ​យក​ឈ្នះ កីឡាករ Harry Kane បាន​បង្ហោះ​រូប​តោ​មួយ​ហ្វូង​លើ​គណនី Instagram ក្នុង​ន័យ​សំដៅ​លើ​ក្រុម​របស់​ពួកគេ ដែល​កំពុង​ឡើង​ជើង។

 

 

យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ឈ្នះ​ពាន​កាល​ពី​យប់​មិញ​កីឡាករ Vardy បាន​បង្ហោះ​រូប​តោ​រៀប​នឹង​ធ្លាក់​ជ្រោះ ជា​ការ​ឆ្លើយ​តប​ដោយ​ប្រយោល​លើ Harry Kane បន្ទាប់​ពី Spurs បាត់បង់​ឱកាស​លើក​ពាន Premier League រដូវ​កាល​នេះ៕

 

Vardy បង្ហោះ​រូប​ឌឺ​ដង Harry Kane បន្ទាប់​ពី​ឈ្នះ Premier League

 

Vardy បង្ហោះ​រូប​ឌឺ​ដង Harry Kane បន្ទាប់​ពី​ឈ្នះ Premier League

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror