តុលាការ​កោះហៅ​លោក​កឹម សុខា និង​តំណាងរាស្ត្រ​ពីររូប ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១១-១៦ ឧសភា​

ភ្នំពេញ:
លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កោះ​អោយចូល​ខ្លួន​​នៅ​ថ្ងៃទី​១១ ខែឧសភា ដើម្បី​ឆ្លើយបំភ្លឺ​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​បាន​ប្តឹង​កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ ឲ្យ​តុលា​ការរក​យុត្តិធម៌ ទាក់ទង​ខ្សែអាត់​សម្លេង​សន្ទនា​របស់​ប​យរ​សម្នាក់ ជាមួយ​នារី​ម្នាក់ បាន​បរិហាកេរ្តិ៍​រូបនាង​។​

​ចំណែក​លោក​តុ វ៉ាន់​ចាន់ តំណាងរាស្ត្រ​ខេត្តកណ្តាល និង​លោក​ពិន រតនា តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូល​នៅ​ថ្ងៃទី​១៦ ខែឧសភា ដើម្បី​សាកសួរ​ករណី​ពេស្យាចារ ទាក់ទង​ជាមួយ​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​លោក​កឹម សុខា​៕​