ឡាន-ម៉ូតូ មិន​អាច​បើក​ត្រង់​ទៅ​មុខ​អង្គរវត្ត​បាន​ទៀត​ទេ

ចាប់​ពី​ពេល​នេះ​តទៅ មាន​តែ​អ្នក​ទេសចរ​ថ្មើរជើង និង​អ្នក​ជិះ​កង់ ឬ​ក្នុង​ករណី​បន្ទាន់​ផ្សេងៗ​ដូចជា​រថយន្ត​ពន្លត់​អគ្គីភ័យ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ត្រង់​ទៅ​មុខ​ប្រាសាទ​អង្គរវត្ត​បាន។ នេះ​បើ​តាម​ការ​បង្ហោះ​លើហ្វេសប៊ុក របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

 

ឡាន-ម៉ូតូ មិន​អាច​បើក​ត្រង់​ទៅ​មុខ​អង្គរវត្ត​បាន​ទៀត​ទេ

 

គោល​បំណង​នៃ​ការ​ហាមឃាត់​យានយន្ត​ផ្សេងៗ មិន​ឲ្យ​បើក​ទៅ​ដល់​មុខ​ប្រាសាទ​អង្គរវត្ត គឺ​ដើម្បី​សណ្ដាប់​ធ្នាប់​ចរាចរណ៍ សម្រួល​ការ​កក​ស្ទះ និង​សុវត្ថិភាព​នៅ​បរិវេណ​អង្គរ ក៏​ដូច​ជា​ជួយ​លើកស្ទួយ​កិត្យានុភាព​នៃ​សម្បត្តិ​វប្បធម៌​ពិភពលោក​ដ៏​ល្បីល្បាញ។

 

នៅ​ជិត​ច្រក​ចូល​នៃ​ប្រាសាទ គេ​បាន​ដាក់​ផ្លាក​សញ្ញា បង្ហាញ​ថា​សម្រាប់​តែ​អ្នក​ថ្មើរជើង និង​កង់​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ឆ្លង​កាត់​បន្ត​ទៅ​មុខ​ទៀត ចំណែក​រថយន្ត និង​ម៉ូតូ មាន​កន្លែង​សម្រាប់​ដាក់​ភ្ញៀវ​ផ្សេង។ ចំណាត់​ការ​នេះ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​អ្នក​លេង​បណ្ដាញ​សង្គម៕

 

ឡាន-ម៉ូតូ មិន​អាច​បើក​ត្រង់​ទៅ​មុខ​អង្គរវត្ត​បាន​ទៀត​ទេ

 

ឡាន-ម៉ូតូ មិន​អាច​បើក​ត្រង់​ទៅ​មុខ​អង្គរវត្ត​បាន​ទៀត​ទេ

 

អត្ថបទ៖ គង់ វិសាល